(អង់គ្លេស)៖ ពិតជាមានការចាប់អារម្មណ៍ជាខ្លាំងជាមួយនឹងកម្មវិធី «Comic Con» ខណៈក្នុងឆ្នាំ២០១៩នេះ គឺត្រូវបានគេធ្វើឡើងនៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស អមដោយសារចូលរួមពីសំណាក់មហាជនប្រុសស្រីជាច្រើន ក្នុងសម្លៀកបំពាក់ប្លែកៗផ្សេងៗពីគ្នា។ នេះបើយោង​តាមការដកស្រង់ការផ្សាយពីសារព័ត៌មាន CGTN នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩។

សម្លៀកបំពាក់ដ៏អស្ចារ្យ និងទាក់ទាញជាច្រើន ត្រូវបានបង្ហាញក្នុងកម្មវិធី «MCM Comic Con» ក្នុងទីក្រុងឡុងដ៍។ លើសពីនេះ ក៏មានការពាក់នូវរបាំងមុខ Venetian រួមនឹងការរុញធុងតុក្កតានៅខាងមុខ ដែលមើលទៅកំប្លែងៗ និងគួរឲ្យខ្លាចជាច្រើនផងដែរ ខណៈអ្នកដែលតុបតែងខ្លួនទាំងនោះ ភាគច្រើនជាអ្នកគាំទ្ររឿងកំប្លែង ដែលថ្មីៗនេះពួកគេតុបតែងឡើង ដើម្បីបង្ហាញពីចំណង់ចំណូលចិត្ត និងសម្តែងការគាំទ្រចំពោះរឿងកំប្លែង។

គួរជម្រាបថា ក្នុងកម្មវិធី «MCM Comic Con» គឺមានអ្នកចូលរួមជាច្រើន ទាំងក្មេងចាស់ប្រុសស្រី ហើយកម្មវិធីនេះ ទៀតសោតក៏ត្រូវបានគេដឹងថា មិនធ្លាប់បរាជ័យនោះទេ ដោយសារមានការគាំទ្រច្រើនពីប្រជាជន៕