(បរទេស)៖ ស្រ្ដីអាយុ ៨២ ឆ្នាំម្នាក់ ដែលជាអតីតអ្នកបើកយន្តហោះ មានឈ្មោះ Miao Xiaohong មានក្ដីសុបិន្តចង់បើកបរយន្តហោះម្ដងទៀត បន្ទាប់ពីលោកយាយចូលនិវត្តន៍ កាលពី ៣០ ឆ្នាំមុន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០១៩។

យន្តហោះដែលស្រី្ដវ័យចំណាស់ខាងលើ បានបើកនេះ មានឈ្មោះថា Tecnam ដែលមានការហោះហើររយៈពេល ៤០ នាទី។ លោកយាយ Miao Xiaohong គឺជាស្រ្ដីដំបូងគេ ដែលបើកបរយន្តហោះបាន ក្នុងវ័យ ៨២ ឆ្នាំទៅហើយនោះ។ លោកយាយ បានហោះហើរ និង ចុះចត យន្តហោះ ដោយសុវត្ថិភាព៕