(ម៉ាឌ្រីដ)៖​ ក្រុមបាល់ទាត់ហង្សក្រហម​ Liverpool បានគ្រងតំណែងជេីងឯកពានរង្វាន់លីគអឺរ៉ុប​ UEFA Champions League លេីកទី៦​ ឆ្នាំ២០១៩​ តាមរយ:កឈ្នះគូប្រជែងដែលជាក្រុមរបស់អង់គ្លេសដូចគ្នា​ មាន់ខ្នាយមាស​ Tottenham Hotspur ក្នុងលទ្ធផល​ ២-០​ នៅវគ្គផ្តាច់ព្រ័ត្រនាយប់មិញនេះ

តាមរយ:ជ័យជម្នះដែលបានធ្វេីឡេីងនៅកីឡដ្ឋាន​ Estadio Wanda Metropolitano របស់ក្លឹប​ Atletico Madrid ដែលស្ថិតក្នុងទីក្រុង​ Madrid ប្រទេសអេស្ប៉ាញនោះ​ ក្រុមជេីងឯក​ Liverpool ទទួលបានពាន១​ មេដាយមាស៤៥គ្រឿង​ និងទឹកប្រាក់​ ៩៧លានដុល្លារ​ ខណ:ក្រុងជេីងឯករង​ Spurs ទទួលបានមេដាយប្រាក់​ ៤៥គ្រឿង​ និងរង្វាន់អម​ ៩៣លានដុល្លារពីសហព័ន្ធ​ UEFA

នេះជាលេីកទី៦​ ផងដែរសម្រាប់​ Liverpool ដែលឈ្នះពាន​ Champions League គិតចាប់តាំងឈ្នះដំបូងក្នុងឆ្នាំ១៩៧៧​ និងបន្តបន្ទាប់ក្នុងឆ្នាំ១៩៧៨​ ១៩៨១​ ១៩៨៤​ ២០០៥​ និងឆ្នាំ២០១៩​ បន្តផ្តល់ការខកចិត្តដល់​ Spurs ដែលប្រថ្នាលេីកពាននេះលេីកដំបូង​ ក្រោយរង់ចាំអស់​ ១៤៨ឆ្នាំ

២គ្រាប់របស់ក្រុមជាប់លេខ២​ នៅ​ Premier League រដូវកាលនេះ​ ធ្វេីបានសម្រេចដោយកីឡាករ​ Mohamed Salah នៅនាទីទី២​ ដោយបាល់ប៉េណាល់ទី​ ដោយសារប៉ះដៃ​ Sissoko ក្នុងប្រអប់គ្រោះថ្នាក់​ មុនពេលមិត្តរួមក្រុម​ Divock Origi រកបានគ្រាប់ទី២​ នៅនាទីទី៨៧​ ក្រោយប្តូរចូលនៅនាទីទី៥៨​ នោះ៕