(ភ្នំពេញ)៖ ក្រុមហ៊ុន CBS របស់អ្នកឧកញ្ញ៉ា គិត ម៉េង ទទួលបានសិទ្ធិផ្តាច់មមុខក្នុងការផ្សាយបន្តផ្ទាល់នៃព្រឹត្តិការណ៍ បាល់ទាត់ពានរង្វាន់ជើងឯកប្រចាំតំបន់អាមេរិកខាងត្បូង (ឡាទីន) Copa America 2019 ដែលមាន ១២ក្រុមចូលរួម មានប្រេស៊ីលធ្វើម្ចាស់ផ្ទះ។

ព្រឹត្តិការណ៍ដែលរយៈពេល ៤ឆ្នាំម្តងដែលត្រូវបានរៀបចំឡើងដោយសហព័ន្ធ CONMEBOL នោះ នឹងចាប់ផ្តើមប្រកួត ផ្លូវការចាប់ពីថ្ងៃទី១៥ មិថុនា និងបញ្ចប់ទៅវិញនាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៩ ដោយមាន ១២ក្រុមចូលរួម ចែកចេញ ជា ៣ពូលដោយក្នុង ១ពូលមាន ៤ក្រុម។ ក្នុងនោះក្រុមជម្រើសជាតិកាតា ដែលជាជើងឯកប្រចាំទ្វីបអាស៊ី Asian Cup 2019 និងជប៉ុនជាជើងឯករងនោះ ក៏ត្រូវបានអញ្ជើញឲ្យចូលរួមផងដែរ។

ព្រឹត្តិការណ៍ Copa America 2019 ដែលមាន ២៦ប្រកួត លើកទី៤៦នេះ នឹងមានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរ ទស្សន៍ CTN, MyTV និង ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន CBS របស់កម្ពុជាដែលទូរទស្សន៍តែងតែធ្វើការបន្ត ផ្ទាល់នៅរាល់ព្រឹត្តិការណ៍ធំៗលំដាប់ពិភពលោកមានដូចជា UEFA Euro និង FIFA World Cup ជាដើម៕