(ចិន)៖ ពិតជាមានការចាប់អារម្មណ៍ជាខ្លាំង បន្ទាប់ពីគេបានប្រទះឃើញបុរសជនជាតិចិនម្នាក់ បានប្រើប្រាស់ធុងទឹកសុទ្ធចំនួន ១៦ ដើម្បី​សន្សំកាក់របស់ខ្លួន ទូទាត់បង់ថ្លៃអចលនទ្រព្យរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០១៩។

តាមរយៈវីដេអូដែលថតបាននៅក្នុងទីក្រុង Jinan ខេត្ត Shandong កាលពីថ្ងៃពុធសប្ដាហ៍នេះ បានបង្ហាញថា មានបុគ្គលិកជាច្រើននាក់ បានចាក់កាក់ដ៏ច្រើនសន្ធឹកសន្ធាប់ទាំងនោះចេញពីធុង ទៅលើឥដ្ឋ។ បុគ្គលិកជាង ២០ នាក់ បានចំណាយពេលជាង ៤ ម៉ោង ដើម្បីរាប់លុយទាំងនោះ ដែលមានថវិកាសរុបប្រហែល ២១ ៧០៣ ដុល្លារអាមេរិក។ ប្រព័ន្ធផ្សព្វផ្សាយ បានរាយការណ៍ថា បុគ្គលិក បានធ្វើការបែងចែកកាក់ ទៅតាមតម្លៃនៃកាក់ ហើយដាក់ខ្ចប់ដាក់ក្នុងថង់និមួយៗ ក្នុងទឹកប្រាក់ចំនួន ២០០០ យ័ន មុនពេលរាប់។ បុរសជាម្ចាស់រូបនោះ បាននិយាយថា គាត់បានប្រមូលកាក់ដែលរកបាននោះ ពីអាជីវកម្មគ្រឿងទេសរបស់គាត់ ហើយសន្សំនៅក្នុងធុងទឹក អស់ជាច្រើនឆ្នាំមកហើយ៕