(ក្រុងម៉ាឌ្រីដ)៖ ក្រុមមកពីអង់គ្លេសទាំងពីរ ហង្សក្រហម Liverpool និងមាន់ខ្នាយមាស Tottenham Hotspur នឹងត្រូវ ប្រកួតគ្នានៅវគ្គផ្តាច់ព្រ័ត្រនាម៉ោង ២៖០០នាទីរំលងអាធ្រាត្រនេះ ដើម្បីប្រជែងយកពានលីគអឺរ៉ុប UEFA Champions League ឆ្នាំ២០១៩ ដែលនឹងធ្វើឡើងនៅកីឡដ្ឋាន Estadio Wanda Metropolitano ដែលស្ថិតក្នុងទីក្រុង Madrid នៃប្រទេសអេស្ប៉ាញ។

នេះជាការឡើងមកដល់វគ្គផ្តាច់ព្រ័ត្រ ២រដូវកាលជាប់ៗគ្នាសម្រាប់ Liverpool បន្ទាប់ពីពួកគេខកចិត្តម្តងរួចមកហើយ កាលពីរដូវកាលមុន ដោយចាញ់ក្រោមថ្វីជើងរបស់ Real Madrid ៣-១ នៅវគ្គផា្តច់ព្រ័ត្រ និងបន្តខកខានលើកនេះអស់ រយៈពេល ១៤ឆ្នាំនេះ គិតចាប់តាំងឈ្នះចុងក្រោយនៅឆ្នាំ២០០៥ ជាលើកទី៥ របស់ពួកគេផងដែរ ខណៈដែលគូប្រជែងរាត្រីនេះ Spurs មិនដែលស្គាល់រសជាតិពាននេះម្តងណាទេ និងឡើងមកដល់វគ្គផ្តាច់ព្រ័ត្រលើក ដំបូងផងដែរ។

ក្រុមដែលមានគ្រូបង្វឹកជាជនជាតិអាហ្សង់ទីន Maurizio Pochettino កំពុងពេញជើងល្អណាស់ ខណៈកីឡាករខ្សែប្រ យុទ្ធពាក់លេខ១០ Harry Kane បានជះស្បើយបញ្ហារបួសជង្គង់ទាន់ពេល និងបានចូលរួមហ្វឹកហាត់ជាមួយមិត្តរួមក្រុម ផងដែរ ដែលនឹងចាប់ដៃគូជាមួយខ្សែបម្រើប្រយុទ្ធឡើងជើង Heung Min-son និង Dele Alli ផងនោះ។

នេះជាក៏លើកទី១ ផងដែរដែលក្រុមអង់គ្លេសទាំងពីរបានប៉ះគ្នានៅវគ្គផ្តាច់ព្រ័ត្រនៃ UEFA Champions League គិតចាប់តាំងពីឆ្នាំ២០០៨ មកនៅពេលដែល Manchester United បានយកឈ្នះតោខៀវ Chelsea ដោយបាល់ប៉េ ណាល់ទីកាត់សេចក្តី ហើយក៏ជាលើកទី២ ផងដែរក្នុងមួយសប្តាហ៍ដែលមានក្រុមអង់គ្លេសដល់ទៅ ៤ក្រុមប្រកួតពាន អឺរ៉ុប បន្ទាប់ពី Chelsea បានយកឈ្នះ Arsenal ៤-១ លើកពាន UEFA Europa League កាលពីរាត្រីថ្ងៃពុធ។

ដោយនឹងមានអ្នកគាំទ្រសរុបប្រមាណ ៣៣២២៦នាក់ ក្នុងចំណោមកីឡដ្ឋាន Metropolitano របស់ក្លឹប Atletico Madrid ដែលអាចផ្ទុកអ្នកទស្សនាសរុបបានចំនួន ៦៨០០០នាក់៕