(ភ្នំពេញ​)៖​ ក្រុមហ៊ុន​ ឆ្នោតកោសសៀងហៃឡូតូ​ រយៈពេល​ប៉ុន្មានថ្ងៃនេះ​ មានភាពមមាញឹកក្នុងការនាំយក​ប្រាក់​រង្វាន់ប្រមាណជាង២ម៉ឺនដុល្លារទៅប្រគល់​ ជូនអតិថិជន​ ដែលជាអ្នកឈ្នះចំនួន២រូប​ ដល់គេហដ្ឋានតែម្តង។

ប្រាក់រង្វាន់យ៉ាងច្រេីនសន្ធឹកសន្ធាប់​ចំនួន ២រង្វាន់​ ទីមួយជារង្វាន់ធំ​ចំនួន​ ៨០,០០០,០០០លានរៀល ​រង្វាន់​ទី២​ ចំនួន៨,០០០,០០០លានរៀល​ ត្រូវបានក្រុមហ៊ុនយកទៅប្រគល់ជូនអតិថិជន​ ទីមួយមានឈ្មោះថា​​ នុត​ ស្រីមុំ​ មានទីលំនៅ​ នៅភូមិ​ កោះក្បានកណ្តាល,ឃុំសំរោង​, ស្រុកចន្ទ្រា​, ខេត្តស្វាយរៀង​​ ទិញសន្លឹកឆ្នោត​ ត្បូងប៉ៃលិន​ កោសតែ២សន្លឹក​ ប៉ុន្តែមានសំណាងត្រូវរង្វាន់​ បាន​ ៨០,​០០០,០០០លាន​រៀល​ កាលពីថ្ងៃទី២៥ខែឧសភា​ ថ្មីៗនេះ​។
ដោយឡែកអ្នកទី២​ មានឈ្មោះថា​ មេង ប៊ុនសារ៉ាក់​ រស់នៅទួលទំពងទី១ ខណ្ឌចំការមន ភ្នំពេញ មានសំណាងត្រូវរង្វាន់​ ៨,០០០,០០០លានរៀល​ (2000$)​ ឈ្នះ​កាលពីថ្ងៃទី២៦​ ខែឧសភា​ ថ្មីៗនេះ​។

បេីតាមសម្តីរ​បស់អតិថិជនទាំង២បានប្រាប់ស្រដៀងគ្នាថា​ ពួកគាត់រំភេីបសប្បាយមិននឹកស្មានឈ្នះទេ​ រង្វាន់ពិតៗដូច្នេះទេ​ ហេីយសម្រាប់ថវិកា​ ដែលបា​នពីការឈ្នះឆ្នោតកោសសៀងហៃ​ឡូតូ​ នេះ​ នឹងយកទៅពង្រីកមុខរបរបន្ថែម​ និងទំនុកបម្រុងគ្រួសារបន្ថែមទៀត។

ដោយឡែកតំណាងខាង​ ក្រុមហ៊ុន​ឆ្នោតកោសសៀងហៃឡូតូ​ បានប្រាប់ឲ្យដឹងថា​ សន្ទុះអតិថិជនមានការគាំទ្រ​ គួរឲ្យកត់សំគាល់ ដោយសារក្រុមហ៊ុនមានសន្លឹកឆ្នោតច្រើនប្រភេទ​ ដែលជាជម្រេីស​ដល់អតិថិជន ហើយមានរង្វាន់ធំ និងរង្វាន់លួងចិត្ត ជាច្រើនសន្ធឹកសន្ធាប់​ កាន់តែអស្ចារ្យនោះគឺ​ ក្រុមហ៊ុន​មានការផ្តល់រង្វាន់​ ពិតៗដល់អតិថិជនដែលត្រូវ។

លេីសពីនេះទៅទៀត​ ក្រុមហ៊ុន​ឆ្នោតកោសសៀងហៃឡូតូ​ ក៏មានប្រូម៉ូសិនពិសេសសម្រាប់អតិថិជន​ កោសឆ្នោតមិនបានត្រូវរង្វាន់​ គឺអាចយកមកចាប់រង្វាន់រៀងរាល់៣ខែម្តង​ ដោយទទួលបានរង្វាន់លើកទឹកចិត្តយ៉ាងច្រើនសន្ធឹកសន្ធាប់។ នៅក្នុងនោះក្រុមហ៊ុន​ ក៏ត្រូវការរេីសតំណាងចែកចាយ​ លក់ឆ្នោតបន្តផងដែរ​ ទំនាក់ទំនង​លេខ​ 010 6666 87 / 017 6666 87 / 071 6666 687។

សូមជម្រាបថា​ ក្រុមហ៊ុន​ឆ្នោតសៀងហៃឡូតូ បានបេីកដំណេីរការ​ តាំងពីខែ​ កក្កដា ឆ្នាំ ២០១៧ ហេីយក្រុមហ៊ុនមានតំណាងចែកចាយ​បន្តផងដែរ គឺក្រុមហ៊ុន Asia Cash Express Plc ដែលគេស្គាល់ថា (អាស៊ីវេរលុយ) ឆ្នោតសៀងហៃឡូតូ​ មានប្រភេទ​១៦ ប្រភេទគឺ​ ៖​ សិរីមង្គល​ (ខ្មៅ),​ ជល់គោ​ (បៃតង),​ នាគមាសក្រហម,​ បាល់មាសក្រហម​,​ អាំងប៉ាវ,​ ស្តេចបាល់បោះ,​ ត្បូងប៉ៃលិន​,​ មាសនាំសំណាង,​ ហង្សនាំសំណាង​,​ ជល់គោ,​ នាគមាសខៀវ,​ បាល់មាសខៀវ,​ មហាសំណាង,​ ធ្នូនាំសំណាង,​ សិរីមង្គល​ និង​ ប្រណាំងឡាន។ ជឿចុះថា​ ឆ្នោតសៀងហៃឡូតូ​ នឹងអាចកែប្រែជីវិតលោកអ្នកឲ្យកាន់តែល្អប្រសេីរដោយសារតែមានប្រាក់រង្វាន់ធំៗជាច្រេីន​ កំពុងតែរង់ចាំលោកអ្នក។ កន្លងមកក៏មានអតិថិជនជាច្រេីនធ្លាប់បានកោសឈ្នះថវិកា​ ៨០លានរៀល​ ៤នាក់,​ ៤០លានរៀល​​ ៤នាក់,​ ២០លានរៀល​ ៣នាក់,​ ១២លានរៀល​ ចំនួន៤នាក់,​ ៥ពាន់ដុល្លារចំនួន១នាក់,៨លានរៀល​ ចំនួន៤នាក់,​ ២ពាន់ដុល្លារ​ ចំនួន​ ៥នាក់,​ ៤លានរៀល​ ចំនួន៦នាក់​ និងទឹកប្រាក់រង្វាន់លួងចិត្តច្រើនសន្ធឹកសន្ធាប់៕