(តូរីន)៖ នាពេលថ្មីៗនេះក្លឹប Inter Milan បានប្រកាសតែងតាំងលោក Antonio Conte ជាគ្រូបង្វឹកថ្មីរហូតដល់ឆ្នាំ ២០២២ ដែលស្ថិតក្នុងក្របខណ្ឌលីគកំពូលអ៊ីតាលី Serie A។ នេះបើតាមការប្រកាសក្នុងគេហទំព័រផ្លូវការរបស់ក្លឹបនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩។

គ្រូបង្វឹកសញ្ជាតិអ៊ីតាលី វ័យ ៤៩ឆ្នាំខាងលើនេះត្រូវបានតែងតាំងជំនួសលោក Luciano Spalletti ដែលធ្លាប់មានបទពិ សោធន៍ដឹកនាំក្លឹបលេងនៅ Serie A ផងដែរ ក្នុងក្លឹបសេះបង្កង់ Juventus ឈ្នះជើងឯក ៣ដង មុនពេលលាឈប់ទៅដឹកនាំក្រុមជម្រើសជាតិអ៊ីតាលី ក្នុងឆ្នាំ២០១៤ ដល់ឆ្នាំ២០១៦ និងបន្តមកដឹកនាំក្រុមអង់គ្លេស តោខៀវ Chelsea ឈ្នះពាន Premier League និង FA Cup ១ដងដូចគ្នា។

តាមរយៈប្រភពពី The Sun បានឲ្យដឹងថា មុនពេលលោក Antonio Conte ចូលដឹកនាំក្រុមខាងលើ លោកបានសម្រេចលក់ខ្សែប្រយុទ្ធ Mauro Icardi ចេញមុនគេ ខណៈ Manchester United កំពុងចាប់អារម្មណ៍។ កីឡាករអាហ្សង់ទីនរូបនេះត្រូវបាន Inter នាំយកពីក្លឹប Sampdoria កាលឆ្នាំ២០១៣ ក្នុងតម្លៃខ្លួនតែ ៦លានអឺរ៉ូប៉ុណ្ណោះ៕