(ភ្នំពេញ)៖ នៅក្នុងថ្ងៃនេះ​តារាកំប្លែង នាយ ហុងដា និងក្រុមគ្រួសារ បានជួបទុក្ខជាទំងន់ ដោយលោក​ឪពុកជាទីស្រឡាញ់​របស់លោក បានទទួលមរណភាព នៅវេលាម៉ោងប្រមាណជា១១មុននេះ ដោយសារជំងឺមហារីកសួតធ្ងន់ធ្ងរ ធ្វើឲ្យរូបលោក និងក្រុមគ្រួសារមានទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត​។

យោងតាមគណនីហ្វេសប៊ុក របស់តារាកំប្លែងរូបនេះ បានឲ្យដឹងថា «ថ្ងៃនេះខ្ញុំ​បាទនាយហុងដា ជួបទុក្ខជាទំងន់ ដោយលោកឪពុកខ្ញុំបាទ បានទទួលមរណភាព នៅថ្ងៃ៣១ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង១១ ត្រូវនឹងថ្ងៃសុក្រខែវិសាខឆ្នាំកុល ពស ២៥៦៣»

ប្រិយមិត្តទស្សនិកជន និងអ្នកនិយមលេងបណ្ដាញសង្គម ជាពិសេសនោះ អ្នកសិល្បៈបានចូលរួមសោកស្ដាយ ក៏ដូចជាចូលរួម រំលែកទុក្ខដ៏ក្រៀមក្រំ ដល់ក្រុមគ្រួសា​ររបស់តារាកំប្លែង នាយ ហុងដា ដោយបានបាត់បង់ អ្នកមានគុណ​ជាទីស្រឡាញ់។

គួររំឭកផងដែរថា កាលពីប៉ុន្មានថ្ងៃមុននេះ នាយ ហុងដា ត្រូវបានគេដឹងថា​ លោកបានប្រកាសលក់ផ្ទះជាបន្ទាន់ ដើម្បីយកថវិកាទៅព្យាបាលលោកឪពុករបស់លោក តែជាអកុសលស្រាប់តែឪពុក​របស់លោក បានផុតដង្ហើមទៅហើយ​នៅក្នុងថ្ងៃនេះ​៕