(ថៃ)៖ ពិតជារឿងមួយគួរឲ្យរំភើបសម្រាប់នារី ដែលត្រូវបានគូស្នេហ៍រាប់ឆ្នាំសុំរៀបការ ហើយនេះក៏ជាក្តីស្រមៃសម្រាប់នារីៗផងដែរ។ ជាក់ស្តែង ងាកមកតារា​ស្រី​ថៃល្បីឈ្មោះបោះសំឡែងកញ្ញា Rita Sririta កំពុង​ធ្វើឱ្យ​អ្នកគាំទ្រ​​ច្រណែន​ នឹង​សំណាង​របស់​នាង​យ៉ាងខ្លាំង បន្ទាប់ពី​ត្រូវបានមិត្ត​ប្រុស​ជាទី​ស្រឡាញ់​ លោក Korn Narongdej ​លត់​ជង្គង់​សុំ​នាង​រៀបការ​យ៉ាង​រ៉ូ​មែន​ទិច​បំផុត ជាមួយនឹង​ចិញ្ចៀនពេជ្រ​យ៉ាង​ស្រស់ស្អាត ។

ជាការកត់សម្គាល់ កាលពីរាត្រីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ តារាសម្តែងថៃនាង Rita Sririta ត្រូវបានមិត្តប្រុសរូបសង្ហា និងជាសេដ្ឋីហាយសូ លោក Korn Narongdej លុតជង្គង់សុំរៀបការប្រកបដោយភាពកក់ក្តៅ និងផ្អែមល្ហែមយ៉ាងខ្លាំង។ ជាមួយគ្នានេះ ​ទស្សនិកជនសង្កេតឃើញថា ​អនាគត​ស្វាមី​របស់​តារា​សម្ដែង Rita Sririt មិន​ត្រឹម​តែមាន​រូបរាង​សង្ហា ពូកែ​ផ្អែមល្ហែម និង ស្រឡាញ់​នាង​ខ្លាំង​ប៉ុណ្ណោះ​ទេ តែ​លោក​គឺជា​សេដ្ឋី​វ័យក្មេង​ ដែលមាន​ទ្រព្យសម្បត្តិរាប់​លាន​ម្នាក់​ថែម​ទៀតផង។ ភ្ជាប់ជាមួយរូបភាពផ្អែមល្ហែមពេលសុំនារីដែល ខ្លួនស្រឡាញ់រៀបការ លោក Korn Narongdej បានបញ្ចេញសារថា «រយៈពេល៣ឆ្នាំមកហើយ ខ្ញុំបានស្នើរសុំអ្នកជាលើកដំបូង គឺសុំឲ្យអ្នកធ្វើជាប្រពន្ធរបស់ខ្ញុំ»

យ៉ាងណាមិញ នៅលើបណ្តាញសង្គម Intagram តារា​ស្រី Rita Sririt បានបង្ហាញនូវអារម្មណ៍រំភើប និងពាក្យពិតក្នុងបេះដូងថា នាង​គឺជា​មនុស្ស​ស្រី ​ដែលមាន​សំណាង​បំផុត​នៅលើ​លោក​ដែលមាន​គូស្នេហ៍​ល្អ​បែបនេះ​នៅក្នុង​ជីវិត​ចាប់ពីពេលនេះ និង រហូត​ទៅ ។

គួរជម្រាបថា ជាមួយនឹងដំណឹងដ៏រីករាយនេះ មិនត្រឹមតែធ្វើឲ្យសាមីខ្លួន នាង Rita Sririt រំភើប រីករាយនោះទេ សូម្បីតែទស្សនិកជនក៏សរសើរ និងចូលរួមត្រេកអរចំពោះនាងគ្រប់ៗគ្នាដែរ ជាពិសេថ្ងៃនោះ នាងពិតជាស្រស់ស្អាតយ៉ាងខ្លាំង ជាមួយនឹងសម្លៀកបំពាក់រ៉ូបយ៉ាងស្អាតពណ៌ក្រហមយ៉ាងទាក់ទាញ៕