(ភ្នំពេញ)៖ ក្រោយពីបញ្ចប់ពិធីរៀបមង្គលការ តាមគន្លងប្រពៃណីខ្មែរ បានដោយជោគជ័យ និងមានអ្នកសិល្បៈ​ចូលរួមផ្ដល់វត្តមាន អបអរសាទរ យ៉ាងច្រើនកុះករ ផងនោះ ស្រាប់តែស្វាមីអ្នកនាង អន រ៉ាស៊ីសុមេតា ហៅណូម័រ គឺ VJ សុភា បានបញ្ចេញនូវបទចម្រៀង​មួយបទ ដែលជាបទមនោសញ្ចេតនា ស្នេហាផ្អែមល្ហែម ហាក់បង្ហាញពីជីវិត ដ៏ស្រស់បំព្រង របស់ខ្លួន បន្ទាប់ពីរៀបការជាមួយនឹងមនុស្ស​ជាទីស្រឡាញ់​។

ជាការពិតណាស់ ថ្មីៗនេះ VJ សុភា បានបញ្ចេញនូវបចម្រៀងមួយបទ​មានចំណងជើងថា​ «ភពស្នេហ៍» ធ្វើឲ្យទស្សនិកជនមានការចាប់អារម្មណ៍និង លន្លង់លន្លោចជាមួយនឹងបទចម្រៀង របស់លោក​មួយបទនេះយ៉ាងខ្លាំង ដែលអាចនិយាយបានថា បទ «ភពស្នេហ៍» មួយនេះ បង្កប់អត្ថន័យ​យ៉ាងជ្រាលជ្រៅ និយាយពីមនុស្សពីរអ្នក​ដែលបានស្រឡាញ់​ និងតស៊ូជាមួយគ្នា រហូតដល់បានចូលរោងការ សាងអនាគតគ្រួសារជាមួយគ្នា​។

គួររំឭកថា តារាសម្តែង និងជាពិធីការិនីរាងតូចច្រឡឹង ណូម័រ បានសម្រេចលាភាពនៅលីវ ត្រឹមថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ ហើយ ដែលព្រមទទួលយកបុរសសង្ហា​ វីជេ សុភា ជាម្ចាស់បេះដូងមើលថែថ្នាក់ថ្នមបំពេពេញមួយជីវិត​៕