(សេអ៊ូល)៖ អតីតតារាចម្រៀង និង តារាសម្ដែង Jung Joon Young ដែលត្រូវបានចាប់ខ្លួន ដោយសារតែការចែកចាយវីដេអូខុសច្បាប់ (វីដេអូអាសអាភាស) ចូលទៅក្នុងក្រុមជជែកកម្សាន្តនោះ នៅទីបំផុត បានបញ្ចេញចំនួនមនុស្ស ដែលបានចូលរួមទស្សនាវីដេអូ ក្នុងក្រុមជជែកកម្សាន្តមួយនោះហើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០១៩។

Jung Joon Young បានសារភាពថា អ្នកដែលបានចូលទស្សនាវីដេអូអាសអាភាស មានសរុបចំនួន ១៤ នាក់ ក្នុងនោះមានតារាចម្រៀងចំនួន ៨នាក់ តារាម៉ូដែល១នាក់ និង អ្នកជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវនៅក្លឹបBurning Sun ចំនួន ២ នាក់ទៀត។ ក្នុងចំណោមនោះ មានមនុស្ស ៤នាក់ជាមិត្តជិតស្និទ្ធ Jung Joon Young ហើយមនុស្ស៧ នាក់ ស្ថិតនៅក្នុងក្រុមជជែកកម្សាន្ត។

Jung Joon Young ក៏បានប្រាប់ទៀតថា តារាចម្រៀងដែលមានជាប់ទាក់ទងទៅនឹងការទស្សនាវីដេអូខាងលើ មានដូចជា Seungri , Jung Joon Young, Roy Kim, Kangin, Lee Jonghyun, Yoong Jonghyun, Jeong Jinwoon, Choi Jonghoon និង Eddy Kim ហើយតារាម៉ូដែលគឺលោក Lee Cheolwoo។ Yong Joonhyun មិនជាប់ពាក់ព័ន្ធនៅក្នុងក្រុមជជែកកម្សាន្តទេ ប៉ុន្តែមានជាប់ទាក់ទងនឹងការឆាតដោយផ្ទាល់ជាមួយ Jung Joon Young៕