(ភ្នំពេញ)៖ ការប្រកួតវគ្គសន្សំពិន្ទុពានរង្វាន់លីគកំពូលកម្ពុជា ឆ្នាំ២០១៩ នឹងឈានចូលសប្តាហ៍ទី១០ ដែលត្រូវធ្វើឡើងនៅថ្ងៃទី០១-០២ ខែមិថុនា ចុងសប្តាហ៍នេះ ដោយមាន ១៤ក្រុមចូលរួម។

ការប្រកួតនៅថ្ងៃសៅរ៍ ទី០១ ខែមិថុនា ឆ្នាំ២០១៩ រួមមាន៖
- អគ្គស្នងការដ្ឋាននគរបាលជាតិ Vs កំពង់ចាម
- សូលទីឡូអង្គរ Vs អង្គរថាយហ្គឺ
- ភ្នំពេញក្រោន Vs ក្រសួងការពារជាតិ។

ការប្រកួតនៅថ្ងៃអាទិត្យ ទី០២ ខែមិថុនា ឆ្នាំ២០១៩ រួមមាន៖
- អាស៊ីអឺរ៉ុប យូណាយធីត Vs យុវជនទន្លេបាទី U18
- គិរីវង់សុខសែនជ័យ Vs អគ្គិសនីកម្ពុជា
- ព្រះខ័នរាជស្វាយរៀង Vs វិសាខា
- ណាហ្គាវើល Vs បឹងកេតអែហ្វស៊ី។

សូមបញ្ជក់ផងថា ការប្រកួតប្រចាំសប្តាហ៍ទី១០ នេះ មាន២គូពិសេស ក្រុមម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង ដែលឈរនៅចំណាត់ថ្នាក់លេខ២ មាន២៣ពិន្ទុ និងត្រូវបើកទ្វារស្វាគមន៍ក្រុមភ្ញៀវវិសាខា ដែលឈរនៅចំណាត់ថ្នាក់៣ និងមាន១៩ពិន្ទុ សម្រាប់ក្រុមទាំងពីរនឹងត្រូវធ្វើឡើងថ្ងៃអាទិត្យ ទី០២ ខែមិថុនា នៅកីឡដ្ឋាន ខេត្តស្វាយរៀង នាវេលាម៉ោង ៦៖០០នាទីល្ងាច។

ចំណែកក្រុមការពារតំណែងជើងឯកណាហ្គាវើល ដែលឈរនៅចំណាត់ថ្នាក់លេខ១ បណ្តោះអាសន្ន មាន ២៤ពិន្ទុ ក៏ត្រួវប៉ះជាមួយក្រុមបឹងកេតអែហ្វស៊ី ដែលឈរនៅចំណាត់ថ្នាក់លេខ៦ និងមាន១៧ពិន្ទុ ក្រុមទាំងពីរត្រូវប្រកួតនៅថ្ងៃអាទិត្យ ទី០២ ខែមិថុនា នៅកីឡដ្ឋាន ខ.ភ.ម (ស្តាតចាស់) នៅម៉ោង ៦៖០០នាទីល្ងាច៕