(សេអ៊ូល)៖ ទាំងនេះគឺជារឿងពិតប្រាកដមួយ។ ភ្នាក់ងារធំៗមួយចំនួននៅកូរ៉េខាងត្បូងមិនបានចាប់ផ្តើមចេញរបៀបនោះទេ។ គ្រាន់តែមានសិល្បករ ឬសិល្បការិនីជោគជ័យត្រឹមតែម្នាក់ប៉ុណ្ណោះ ក៏ធ្វើឱ្យភ្នាក់ងារនោះល្បីល្បាញបាន ហើយសិល្បករ-សិល្បការិនីទាំងនេះធ្វើឱ្យភ្នាក់ងាររបស់ពួកគេ កាន់តែរីកសុះសាយ និងល្បីរន្ទឺខ្លាំងឡើងៗ។

១. តារាចម្រៀង BoA របស់ S.M. Entertainment
តារាចម្រៀង BoA ចាប់ផ្តើមប្រឡូកក្នុងវិស័យសិល្បៈនៅកូរ៉េ ឆ្នាំ២០០០ និងនៅជប៉ុន ក្នុងឆ្នាំ២០០១ រួចហើយក៏បង្ហាញសកម្មភាពសិល្បៈយ៉ាងជាប់លាប់ទាំង ២ប្រទេស។ នាងត្រូវបានគេហៅថា «តារាអាស៊ី» និងត្រូវបានគេនិយាយថា គឺជាសិល្បការិនីដែលបានត្រួសត្រាយផ្លូវសម្រាប់សិល្បករ-សិល្បការិនីរបស់ S.M. Entertainment ដើម្បីចូលទៅកាន់ទីផ្សារអន្តរជាតិ។

២. ក្រុម BIGBANG របស់ YG Entertainment
ចាប់តាំងពីការឈានជើងចូលសិល្បៈដំបូងក្នុងឆ្នាំ២០០៦ ក្រុម BIGBANG បានក្លាយជានិមិត្តរូបដ៏មានឥទ្ធិពលមួយនៅក្នុងវិស័យសិល្បៈដូរតន្ត្រី ព្រមទាំងវិស័យផ្សេងៗទៀតដូចជាការបង្ហាញម៉ូតជាដើម។ ទស្សនិកជនជាច្រើនជឿជាក់ថា YG Entertainment បានក្លាយទៅជាក្រុមហ៊ុនកំសាន្តលំដាប់កំពូលមួយនៅក្នុងប្រទេសកូរ៉េ ដោយសារតែក្រុម BIGBANG នេះឯង។

៣. ក្រុម BTS របស់ Big Hit Entertainment
ការជោគជ័យនេះពិតជាមិនអាចមាននោះទេ បើគ្មានវត្តមានក្រុម BTS ដែលក្រុមនេះបានធ្វើឱ្យមានការចាប់អារម្មណ៍ខ្លាំងលើឆាកអន្តរជាតិ តាំងពីការបង្ហាញសមត្ថភាពលើវិស័យសិល្បៈដំបូងក្នុងឆ្នាំ២០១៣។ បន្ថែមទៅលើនេះទៀត Big Hit Entertainment ទទួលបានជោគជ័យកាន់តែខ្លាំងឡើងៗ ដោយសារតែការកើនឡើងនូវប្រជាប្រិយភាពដ៏លើសលុបរបស់ក្រុម BTS។

៤. តារាចម្រៀង IU របស់ LOEN Entertainment
IU បង្ហើរសំនៀង និងសម្រស់ដ៏ស្រស់ស្អាតដំបូង ក្នុងវិស័យសិល្បៈក្នុងឆ្នាំ២០០៧ ហើយបានកើនឡើងនូវភាពល្បីល្បាញខ្លាំងក្នុងឆ្នាំ២០១០ ដោយបានបញ្ចេញនូវបទចម្រៀងមានចំណងជើងថា «Good Day»។ ប្រជាប្រិយភាពរបស់នាងនៅតែកើនឡើងជាលំដាប់មិនផ្លាស់ប្តូរ ធ្វើឱ្យក្រុមហ៊ុនដែលជាជម្រករបស់នាង កាន់តែរីកធំទៅៗផងដែរ។

៥. ក្រុម GFRIEND របស់ Source Music
GFRIEND បានក្លាយជាក្រុមចំណូលថ្មីដ៏មានប្រជាប្រិយបំផុតមួយ នៅពេលដែលពួកគេបង្ហាញមុខក្នុងវិស័យចម្រៀងនៅឆ្នាំ២០១៥ ហើយភាពល្បីល្បាញរបស់ពួកនាង បានបន្តកើនឡើងឥតឈប់ឈរ ជាមួយនឹងការចេញនូវបទចម្រៀងថ្មីៗ។ លើសពីនេះទៀត ភាពជោគជ័យរបស់ក្រុមបានជួយឱ្យភ្នាក់ងារតូចរបស់ពួកនាង (Source Music) បន្តប្រូម៉ូដក្រុមនេះកាន់តែល្អខ្លាំងឡើង។

៦. ក្រុម INFINITE របស់ Woollim Entertainment
ក្រុម IFINITE ទទួលបានជោគជ័យចាប់តាំងពីការបង្ហាញខ្លួនក្នុងវិស័យសិល្បៈចម្រៀងដំបូងក្នុងឆ្នាំ២០១០។ ក្រុមនេះទទួលបានការពេញនិយមកាន់តែខ្លាំងឡើង ដោយការបញ្ចេញនូវបទចម្រៀងថ្មីៗ និងជួយយិតយោងភ្នាក់ងារ Woollim Entertainment ឆ្ពោះទៅកាន់ចំណុចកំពូលនៃវិស័យឧស្សាហកម្មកំសាន្ត។

៧. ក្រុម MAMAMOO របស់ Rainbow Bridge World (RBW)
មិនចាំបាច់សង្ស័យទេ MAMAMOO គឺជាក្រុមដ៏មានប្រជាប្រិយបំផុតនៅក្នុង Rainbow Bridge World។ ចាប់តាំងពីការចូលប្រឡូកក្នុងវិស័យចម្រៀងដំបូងក្នុងឆ្នាំ២០១៤ MAMAMOO បានកើនឡើងនូវប្រជាប្រិយភាព និងចំនួនអ្នកគាំទ្រ ដោយការបង្ហាញខ្លួនជាថ្មីជាមួយបទចម្រៀងថ្មីៗ ដែលបានជំរុញឱ្យភ្នាក់ងាររបស់ពួកនាងជោគជ័យខ្លាំងឡើង។

៨. តារាចម្រៀងទោល Chungha របស់ MNH Entertainment
Chunha បានជួយ MNH Entertainment ពីគ្មានកេរ្តិ៍ឈ្មោះបន្តិចសោះ ឱ្យក្លាយជាភ្នាក់ងារដែលទើបតែរះថ្មីដ៏ល្អបំផុតមួយ។ ចំណាប់ផ្តើមដំបូងរបស់នាង គឺការបង្ហាញខ្លួនជាសាធារណៈនៅក្នុងកម្មវិធីប្រឡងចម្រៀង «Produce 101» និងក្លាយជាសមាជិកក្រុម «I.O.I»។ បន្ទាប់មកទៀត នាងក៏បានក្លាយជាកំពូលតារាចម្រៀងទោលផ្នែកនារីនៅកូរ៉េ។ ភាពល្បីល្បាញរបស់ Chungha ត្រូវបានគេមើលឃើញនៅជុំវិញប្រទេសកូរ៉េទាំងមូល។ សូមអរគុណចំពោះពិធីបុណសាកលវិទ្យាល័យជាច្រើន ដែលនាងត្រូវបានអញ្ជើញចូលរួម និងកិច្ចព្រមព្រៀងផ្សព្វផ្សាយ CF Deals ជាច្រើនលើកញ្ចប់ទូរទស្សន៍៕