(បាគូ)៖​ ក្រុមបាល់ទាត់តោខៀវ​ Chelsea បានគ្រងតំណែងជេីងឯកពានលីគលំដាប់ទី២​ អឺរ៉ុប​ UEFA Europa League ឆ្នាំ២០១៩​ ក្រោយបំបាក់កាំភ្លេីងធំ​ Arsenal ក្នុងលទ្ធផល​ ៤-១​ នៅវគ្គផ្តាច់ព្រ័ត្រយប់មិញនេះ។

ក្នុងជំនួបដ៏ស្វិតស្វាញសម្រាប់វគ្គទី១​ ក្រុមមកពីទីក្រុង​ London នៃប្រទេសអង់គ្លេសទាំងពីរ​ បានបញ្ចប់ទៅដោយលទ្ធផលស្មេីគ្នា​ ០-០​ នៅកីឡដ្ឋាន​ Baki Olympic ស្ថិតក្នុងទីក្រុង​ Baku ប្រទេសអាហ្សឺបៃហ្សង់​ គ្រាដែល​ Chelsea បានស៊ុតចំគោលដៅ​ ២ជេីង​ តែត្រូវបានសង្រ្គោះដោយអ្នកចាំទី​ Peter Cech។

យ៉ាងណាខ្សែប្រយុទ្ធទាំងបីដែលត្រូវបានគ្រូបង្វឹក​ Maurizio Sarri ដាក់លេងក្នុងជម្រេីស​ ១១នាក់ដំបូងរួមមាន​ Olivier Giroud, Pedro និង​ Eden Hazard សុទ្ធតែរកបានម្នាក់១គ្រាប់នៅដេីមវគ្គទី២​ និងគ្រាប់ទី២​ របស់​ Hazard នៅនាទី៧២​ គ្រាដែល​ Alex Iwobi ជាអ្នកកបានតែ១គ្រាប់អោយ​ Arsenal ប៉ុណ្ណោះ។

នេះជាលេីកទី២​ សម្រាប់​ Chelsea ដែលឈ្នះពាន​ Europa League នេះ​ គិតចាប់តាំងពីបានឈ្នះំបូងក្នុងឆ្នាំ២០១៣​ ក្រោយឈ្នះ​ Benfica របស់​ព័រទុយហ្គាល់​ និងបន្តការខកចិត្តដល់​ Arsenal ក្នុងការឈ្នះពាននេះលេីកទី១​ ផងដែរ​ ក្រៅពីធ្លាប់រងជេីងឯកម្តងដែរកាលឆ្នាំ២០០០។

គួរបញ្ជាក់ផងថា​ នេះក៏ជាមួយប្រកួតចុងក្រោយរបស់​ Eden Hazard ក្នុងក្លឹប​ Chelsea ខណ:អ្នកចាំទី​ Petre Cech ប្រកាសចូលនិវត្តន៍ពីបាល់ទាត់៕