(បរទេស)៖ មនុស្សរាប់ពាន់នាក់បានមកជួបជុំគ្នា ដើម្បីចូលរួមទស្សនាព្រឹត្តិការណ៍ប្រកួតកីឡារមៀលខ្លួនពីលើទួលប្រចាំឆ្នាំ ដែលបានធ្វើឡើងនៅលើជម្រាលភ្នំតូចមួយកន្លែង ស្ថិតនៅក្នុងតំបន់ Brockworth នៃប្រទេសអង់គ្លេស។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩។

អ្នកចូលរួមប្រកួតកីឡារមៀលខ្លួនបាននាំគ្នាស្វះស្វែង ខិតខំអស់ពីកម្លាំងកាយចិត្ត ដើម្បីយកឈ្នះការប្រកួតមួយនេះ ក្នុងនោះអ្នកចូលរួមលេងត្រូវរមៀលខ្លួនពីលើទួលក្នុងល្បឿនដ៏លឿនដើម្បីចាប់ដុំមូល។ អ្នកដណ្តើមបានគឺជាអ្នកឈ្នះ។ ព្រឹត្តិការណ៍ដ៏ល្បីនេះបានកើតឡើងតាំងពីឆ្នាំ១៨០០មកម្ល៉េះ និងធ្វើឡើងរៀងរាល់ចុងខែឧសភា ចំពេលលំហែកាយ។

Cheese Rolling ឬ ហៅថា កីឡារមៀលខ្លួនពីលើទួល គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំ ដែលបានធ្វើឡើងនៅចំថ្ងៃបុណ្យឈប់សម្រាកជាតិរបស់ប្រទេសអង់គ្លេស។​ នៅពេល​ដែលកង់ដ៏ធំ មួយរមៀលចុះទៅក្រោមទួល អ្នកចូលរួមប្រកួតទាំងអស់នឹងត្រូវតែរំអិលតាមក្រោយ ហើយអ្នកដែលទៅដល់ជើងភ្នំមុនគេនឹងឈ្នះការប្រកួតនេះ៕