(ក្រុងដូហា)៖ នាពេលថ្មីៗនេះ ក្លឹបបាល់ទាត់ Al Sadd SC របស់ប្រទេសកាតា បានប្រកាសជាផ្លូវការនៅលើ បណ្តាញសង្គម Twitter ពីការតែងតាំងលោក Xavi Hernandez ដែលជាអតីតកីឡាករឆ្នើមរបស់ក្លឹបអេស្ប៉ាញ FC Barcelona ធ្វើជាអ្នកចាត់ការនៃក្រុមដែលមានមូលដ្ឋានក្នុងលីគកំពូលកាតា ចាប់ពីរដូវកាលឆ្នាំ២០១៩- ២០២០ តទៅនេះបើយោងតាមការចេញផ្សាយដោយ Marca នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩។

នេះជាការងារថ្មីសម្រាប់ Xavi ដែលជាអតីតបេក្ខភាពសមាជិកក្រុមជើងឯក World Cup ឆ្នាំ២០១០ នៅអាហ្រ្វិក ខាងត្បូង បង្ហាញខ្លួនបាន ១៣៣ប្រកួត និងរកបាន ១៣គ្រាប់ក្នុងក្រុមជម្រើសជាតិអេស្ប៉ាញ និងជាអតីតកីឡាករ របស់ក្លឹបអ្នកមានបុណ្យ FC Barcelona ដោយបានផ្ទេរមកកាន់ក្លឹប Al Sadd SC ចាប់តាំងពីឆ្នាំ២០១៥ ហើយប្រកាសចូលនិវត្តន៍កាលពីពេលថ្មីៗនេះផងដែរ បន្ទាប់ពីជួយ Al Sadd ឈ្នះជើងឯកលីគកំពូលកាតារួចមក ដោយត្រូវបានតែងតាំងជាអ្នកចាត់ការថ្មីតែម្តងក្រោយរួមរស់ជាកីឡាករអស់រយៈពេល ៥ឆ្នាំ។

គួរបញ្ជាក់ផងថា បុរសវ័យ ៣៩ឆ្នាំ សញ្ជាតិអេស្ប៉ាញ Xavi ដោយកាលពីស្ថិតនៅជាកីឡាករ រូបគេបានបង្ហាញ ខ្លួនលើទីលានគ្រប់ការប្រកួតបាន ៩៤៣ដង ដោយរកបាន ១១៣គ្រាប់ និង ៨២ប្រកួត រកបាន ២១គ្រាប់ចាប់តាំង ពីឆ្នាំ២០១៥ មកដល់ឆ្នាំ២០១៩ ឲ្យក្រុម Al Sadd SC និងធ្លាប់ឈ្នះពានជាច្រើនក្នុងក្រុមនេះ មានពានលីគកំពូល Qatar-Stars League ១ដង ពានរង្វាន់ Emir Of Qatar Cup 2017 ១ដង, Qatar Cup ១ដង និងពាន Sheikh Jassim Cup ១ដងដែរ៕