(ភ្នំពេញ)៖ លោក​ ស៊ូ​ រតនៈ ជាតារាសម្តែង និងបង្ហាញម៉ូត​ ដែលមានទេពកោសល្យ កំពុងបង្ហាញស្នាដៃសម្តែង​ ជាតួអង្គ​បែបសុភាពបុរស ជាមិត្តជិតស្និតជាមួយតួឯកប្រុស និងជាអ្នកតែងតែជួយសម្របសម្រួលបញ្ហារវាងតួប្រុសនិងតួស្រី​ ក្នុងថ្មី រឿង «ទាសីបេះដូង» ដែលកំពុងចាក់ផ្សាយជូនលើប៉ុស្តិ៍ទូរទស្សន៍បាយ័នសព្វថ្ងៃនោះ នឹងចូលរួមជាតារាកិត្តិយសក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» នៅថ្ងៃសោរ៍ចុងសប្តាហ៍នេះ ដើម្បីធ្វើការបង្ហាញដល់ទស្សនិជនពីបរិបទការងារសិល្បៈ និងអាថ៌កំបាំងផ្ទាល់នៃជិវីតផ្ទាល់ខ្លួននានា ឲ្យទស្សនិកជនបានជ្រាបកាន់តែច្បាស់។ ​

ជាការកត់សម្គាល់ កំលោះ​សង្ហារ​រូបនេះបានសម្តែងជាតួអង្គឈ្មោះ​ ធារិទ្ធ ​ដែលជាមិត្តភក្តិ​ល្អនឹងតួអង្គប្រុសក្នុងភាពយន្តខាងលើ ខណៈការចូលរួមសម្តែងរឿងនេះទៀតសោត ប្រៀបបាននឹងឱកាសមួយ ធ្វើឲ្យទស្សនិកជនស្គាល់លោកកាន់តែច្បាស់ និងដើម្បីបង្កើនប្រជាប្រិយភាពបន្ថែម។ អ្វីដែលពិសេស តាមរយៈចូលរួមជាតារាកិត្តិយសក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» នៅថ្ងៃសោរ៍ចុងសប្តាហ៍នេះ ជាឱកាសល្អមួយ ដល់តារាប្រុសរូបនេះ ក្នុងការទំនាក់ទំនងជាមួយទស្សនិកជន ដែលនិយមតាមដានស្នាដៃសម្តែងរបស់លោក។

ដូច្នេះរាល់បរិបទការងារ បញ្ហាប្រឈម និងអាថ៌កំបាំងផ្ទាល់ខ្លួន លោក ស៊ូ រតនៈ, លោកនឹងមកបង្ហាញប្រាប់ដល់ទស្សនិកជន ឱ្យជ្រាប់កាន់តែច្បាស់ តាមរយៈការចូលរួម ជាតារាកិត្តិយស ក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។ កម្មវិធីនេះនឹង ធ្វើការផ្សាយផ្ទាល់ពីទូរទស្សន៍ Fresh News និង Khmer Talking នៅយប់ថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០១៩នេះ នាម៉ោង ៧៖០០នាទី ដល់ម៉ោង ៨៖០០នាទីយប់ ហើយនឹងត្រូវចាក់ផ្សាយឡើងវិញ នៅថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោងដដែល៕