(ចិន)៖ កម្មករ ៦ នាក់កំពុង ជួយសង្រ្គោះចេញពីអណ្ដូងរ៉ែមួយកន្លែង ដែលពួកគេបានជាប់នៅទីនោះអស់រយៈពេលជាច្រើនម៉ោង ដោយសារតែទឹកជំនន់ បានលិចអណ្ដូងរ៉ែ ស្ថិតនៅ នៅខេត្ត Heilongjiang ភាគខាងជើងប្រទេសចិន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០១៩។

គ្រោះថ្នាក់ខាងលើនេះបានកើតឡើងនៅអណ្តូងរ៉ែដែក Zhongshan ក្នុងខណ្ឌ Xunke នៅវេលាម៉ោង ៣ និង ៤៥ នាទីព្រឹក ( ម៉ោងក្នុងតំបន់) អំឡុងពេលដែលមនុស្សចំនួន ៤៣នាក់ បានធ្វើការនៅអណ្តូងរ៉ែនោះ។ ជាសំណាងល្អ អ្នកទាំងពីរខាងលើ នៅមានសភាពដឹងខ្លួន​ហើយត្រូវបានគេបញ្ចូនទៅកាន់មន្ទីរពេទ្យនៅជិតកន្លែង ដើម្បីធ្វើការព្យាបាល។ ក្រុមការងារសង្គ្រោះបន្ទាន់បាននិយាយថាពួកគេ នៅតែបន្តការចខិតខំជួយសង្គ្រោះដល់កម្មករអណ្តូងរ៉ែចំនួន៦នាក់ ដែលជាប់នៅក្នុងទឹកជំនន់នោះ។ កម្មករអណ្ដូងចំនួន ៣៧នាក់ ត្រូវបានសង្រ្គោះចេញពីអណ្តូងរ៉ែ។

ក្រុមអ្នកជំនាញ បាននិយាយថាការងារជួយសង្គ្រោះ មានភាពពិបាក ដោយសារតែទឹកជំនន់ដែលហូរចូលទៅក្នុងអណ្ដូងរ៉ែ គឺជាទឹកហូរចេញពីទន្លេ Kuerbin៕