(សឹង្ហបុរី)៖ កីឡាករសឹង្ហបុរី Christian Lee ក្លាយជាម្ចាស់ខ្សែក្រវាត់ក្រោយបានយកឈ្នះកីឡាករជប៉ុន Shinya Aoki ក្នុងកម្មវិធីប្រដាល់ ONE ៖ ENTER THE DRAGON ដែលការប្រកួតធ្វើឡើងនាថ្ងៃទី ១៧ខែឧសភា ឆ្នាំ២០១៩នាសង្វៀន Singapore Indoor Stadium ។

ក្នុងការប្រកួតដ៏ស្វិតស្វាញនេះ បានធ្វើឡើងតែ ២ទឹកប៉ុណ្ណោះដោយកីឡាករជើងខ្លាំងសឺង្ហបុរី Christian Lee បានវាយផ្តួលកីឡាករជប៉ុន Shinya Aoki ដែលជាម្ចាសខ្សែក្រវាត់ឲ្យដួល ហើយត្រូវបានលោកអជ្ញាកណ្តាលបញ្ឈប់ការប្រកួតតែម្តង ហើយខ្សែក្រវាត់កម្រិត Light Weight World Championship បានធ្លាក់ទៅលើកីឡាករសឹង្ហបុរី ដែលមានប្រវិត្តប្រកួតឈ្នះតែ ១២ដងចាញ់ ៣ មិនដែលស្មើ។

បញ្ជាក់ផងថា នេះជាការប្រកួតដណ្តើមខ្សែក្រវាត់កម្រិត Light Weight World Championship ក្នុងកម្មវិធីប្រដាល់ ONE Championship ប្រចាំតំបន់អាស៊ី ហើយការប្រកួតដណ្តើមខ្សែក្រវាត់ថ្មីកម្រិត Light Weight kickboxing World Championship បានទៅលើកីឡាករហូឡង់ Regian Eersel ក្រោយយកឈ្នះមិត្តរួមជាតិ Nieky Holzken ដោយពិន្ទុ៕