(ចិន)៖ ពិតជាមានភាពឆោរឡោរជាខ្លាំង បន្ទាប់ពីគេបានប្រទះឃើញបុរសអាយុ ២០ឆ្នាំម្នាក់ មានទម្ងន់ ១៥០គីឡូក្រាម បានធ្លាក់ចូល​ទៅក្នុងអណ្ដូងទឹកមួយកន្លែង ស្ថិតនៅក្នុងតំបន់ Fuxing ខេត្ត Liaoning ប្រទេសចិន។ បុរសរូបនេះបានធ្លាក់ចូលទៅក្នុងអណ្ដូងជម្រៅ ៩ម៉ែត្រ។ នេះបើ​តាមការចេញផ្សាយដោយសារព័ត៌មាន New China TV នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩។

តាមរយៈវីដេអូ គេឃើញថា ក្រុមអ្នកពន្លត់អគ្គិភ័យ និងមនុស្សម្នានៅម្ដុំនោះ បានព្រួតដៃគ្នា ដើម្បីរកមធ្យោបាយជួយសង្រ្គោះ។ បុរសរូបនេះត្រូវបានគេជួយសង្រ្គោះដោយជោគជ័យ ដោយប្រើរយៈពេល ២ម៉ោងកន្លះ។ យ៉ាងណាមិញ ក្រុមអ្នកជួយសង្រ្គោះមិនបានប្រាប់មូលហេតុ ដែលធ្វើឲ្យបុរសខាងលើធ្លាក់ចូលក្នុងអណ្ដូងនៅឡើយទេ៕