(ចិន)៖ សន្និសិទលើកទី ១ ស្ដីពីការពិភាក្សានៃអរិយធម៌អាស៊ី ត្រូវបានធ្វើឡើងនៅឯពហុកីឡាដ្ឋាន Bird's Nest Stadium នៃប្រទេសចិនកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ ២០១៩ កន្លងទៅ។ វេទិកាអរិយធម៌អាស៊ីនេះ មានការចូលរួមសម្ដែងពីមនុស្សជាង ៣០ ០០០នាក់មកពី ៤៧ប្រទេស ដែលត្រូវចូលរួម​សម្ដែងនៅក្នុងកម្មវិធី ចំនួន ១៥ ទម្រង់ផ្សេងៗគ្នា។ ការរៀបចំនូវផ្ទាំងទស្សនិយភាពមួយនេះ ត្រូវបានគេដឹងថា បានចំណាយទឹកប្រាក់ច្រើនសន្ធឹកសន្ធាប់ ដើម្បីឲ្យកម្មវិធីមួយនេះ កាន់តែមានភាពទាក់ទាញចិត្ត និង ទទួលបានការចាប់អារម្មណ៍ កាន់តែខ្លាំងបន្ថែមទៀត។

អ្នកតំណាងមកពីប្រទេសចំនួន ៤៧ ដែលបានចូលរួមជាមួយ CDAC បានសម្ដែងនៅលើឆាក ដែលចាប់ដៃគ្នាជាក្រុម ដោយដៃមានកាន់ទង់ជាតិតំណាងប្រទេសរបស់ពួកគេ ពោរពេញទៅដោយភាពជឿជាក់ និង មានទំនុកចិត្ត ដើម្បីបង្ហាញនៅលើឆាកអន្ដរជាតិមួយនេះ។ តាមរយៈវីដេអូនេះ គេសម្គាល់ឃើញថា ការសម្ដែងលើវេទិកានេះ ក៏មានអ្នកចូលរួមទស្សនាច្រើនផងដែរ៕