(កូរ៉េ)៖ នៅរសៀលថ្ងៃទី ១៦ ខែឧសភា នេះ Taecyeon សមាជិកក្រុម 2PM នឹងត្រូវបង្ហាញនៅមុខអ្នកគាំទ្រ និង នៅក្នុងសន្និសិទ្ធសារព័ត៌មាន ក្រោយពេលដែលលោក បានបញ្ចប់កាតព្វកិច្ចបម្រើកងទ័ព ជាផ្លូវការ រយៈពេល ២០ខែ។

អ្នកគាំទ្ររាប់លាននាក់ នៅលើជុំវិញពិភពលោក បានរីករាយជាមួយនឹងដំណឹងមួយនេះ ដោយពួកគេបានបង្ហោះរូប ដើម្បីទទួលស្វាគន៍ Taecyeon នៅថ្ងៃដែលតារាប្រុសរូបនេះបានបញ្ចប់កាតព្វកិច្ចរបស់ខ្លួន។ ហើយអ្នកគាំទ្រជាច្រើន បានមកជួបជុំគ្នានៅក្នុងខេត្ត Gyeonggi ដើម្បីធ្វើការអបអរចំពោះ Taecyeon ផងដែរ។ Taecyeon ត្រូវបានគេឲ្យហៅឈ្មោះថា «Captain Korea» នៅអំឡុងពេលបំពេញការងារយោធា។

Taecyeon បាននិយាយថា លោកពិតជាចង់ជួបជុំសមាជិកក្រុម 2PM ណាស់ ប៉ុន្តែសមាជិកពីរនាក់ទៀតកំពុងជាប់បម្រើនៅក្នុងជួរកងទ័ពនៅឡើយ។ លោកបានរៀបចំផែនការជួប Nichkhun នៅពេលក្រោយ ហើយ Chansung ក៏មកជួបលោកក្នុងពេលឆាប់ៗនេះផងដែរ។ សមាជិករបស់លោកបានមកជួប និងសួរសុខទុក្ខលោកគ្រប់ពេល។ លើកលែងតែ Junho ដោយសារតែគាត់រវល់ខ្លាំងជាមួយការថតរឿង។ លោកចង់​ឃើញជួបសមាជិកទាំងអស់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ហើយចង់បង្ហាញដល់អ្នករាល់គ្នានូវរូបភាពដ៏ល្អជាមួយសមាជិករបស់លោក ដែលលោកបានថតរូបជាមួយ៕