(ក្រុងតូរីន)៖ ក្រុមបាល់ទាត់ Lazio បានគ្រងតំណែងជើងឯកពានលំដាប់ទី២ របស់អ៊ីតាលី Coppa Italia ឆ្នាំ២០១៩ ក្រោយឈ្នះចុងក្រោយនាឆ្នាំ២០១៣ បន្ទាប់ពីយកឈ្នះ Atalanta ក្នុងលទ្ធផល ២-០ នៅវគ្គផ្តាច់ព្រ័ត្រនាយប់មិញ។

នេះជាលើកទី៧ ផងដែរសម្រាប់ Lazio ដែលបានឈ្នះជើងឯកពានលំដាប់ទី២ អ៊ីតាលីនេះ ក្នុងខណៈដែលពួកគេឈ្នះ ចុងក្រោយកាលឆ្នាំ២០១៣ កន្លងទៅ ដោយមានការរិះគន់យ៉ាងចាស់ដៃផងដែរពីសំណាក់លោក Gian Piero Gasperini ដែលជាគ្រូបង្វឹករបស់ Atalanta។

គ្រូបង្វឹក និងអ្នកគាំទ្រ Lazio ត្រូវរង់ចាំរហូតដល់នាទី៨២ ទើបមានគ្រាប់ស៊ុតបញ្ចូលទីដោយកីឡាករ Savic និងគ្រាប់ ទី២ ដោយកីឡាករ Correa នៅនាទី៩០ ក្នុងនាមជាក្រុមដែលទទួលបានកៅអី១ ដើម្បីលេងនៅពានលំដាប់ទី២ អឺរ៉ុប UEFA Europa League នារដូវកាលក្រោយ៕