(ចិន)៖ នៅតំបន់ Qishan ខេត្ត Shaanxi ភាគខាងជើងប្រទេសចិន ដែលមានភាពល្បីល្បាញខាងគុយទាវ ជាប្រចាំ តែងរៀបចំកម្មវិធីប្រកួតប្រជែងញាំគុយទាវ ហើយអ្នកឈ្នះរង្វាន់មានសិទ្ធទទួលទានគុយទាវពេញមួយជីវិត។

ការប្រកួតប្រជែងបំបែកកំណត់ត្រានេះ ត្រូវបានគេបិទនៅលើជញ្ចាំងនៃភោជនីយដ្ឋាន ដែលគេបានភ្ជូរឈ្មោះអ្នកឈ្នះចំនួន ២រូប ម្នាក់ជាបេក្ខជនដែលអាចទទួលទានគុយទាវបាន៤៣ ចានក្នុងពេល១នាទី និងបេក្ខជនម្នាក់ទៀតអាចទទួលទានគុយទាវ ៧៩ចាន ដោយបញ្ចប់ក្នុងរយៈពេល ៥នាទី។ អ្នកចូលរួមប្រកួតនោះ ត្រូវផ្ដល់ឲ្យបរិភាគគុយទាវ Qishan ដ៏ល្បីពេញមួយឆ្នាំ។ មានភោជនីយដ្ឋានជាង ៣០០កន្លែង នៅទូទាំងប្រទេស។ អ្នកនៅតំបន់ Qishan បាននិយាយថា អ្នកដំណើរដែលមកលេងកម្សាន្តនៅទីនេះ គួរតែភ្លក់រសជាតិគុយទាវដ៏ឆ្ងុយឆ្ងាញ់នេះ។

មនុស្សដែលបានចូលទៅភ្លក់គុយទាវនៅទីនេះ បាននិយាយថា ទឹកស៊ុបគឺជាមូលដ្ឋានគ្រឹះនៃរសជាតិគុយទាវ Qishan។ ជំហានដំបូងគឺចម្អិនសាច់ជ្រូក ដែលជាគ្រឿងផ្សំសំងាត់នៃរូបមន្តធ្វើស៊ុប។ Wang Haibing ជាអ្នកធ្វើការនៅក្នុងភោជនីយដ្ឋាននេះ បានប្រាប់ឲ្យដឹងថា «សាច់ជ្រូកល្អៗពីឆ្អឹងជំនីរ និង ទឹកខ្មេះដែលមានអាយុកាលច្រើន គឺជាមូលដ្ឋានសំខាន់ សម្រាប់ផលិតសរសៃមី Qishan ឲ្យមានរសជាតិឆ្ងាញ់។ ហើយម្ទេសម៉ត់ក្នុងស្រុក ក៏ជាកត្តាចាំបាច់ផងដែរ។ វាមិនត្រឹមតែធ្វើឱ្យ​សាច់សត្វល្អនោះទេ ប៉ុន្តែថែមទាំងបង្កើតរសជាតិពិសេសផងដែរ»