(កូរ៉េ)៖ ថ្មីៗនេះ តារាចម្រៀងរ៉េប C-Jamm បានបង្ហាញតម្រុយពីការវិលត្រឡប់មកវិញ ដោយការចែករំលែករូបភាពមួយសន្លឹក នៅក្នុងគណនី Instagram ផ្ទាល់ខ្លួនរបស់លោក។ នៅក្នុងរូបភាពនោះដែរ បានបង្ហាញថា C-Jamm បានអង្គុយនៅលើកៅអីមួយ ដែលបង្ហាញមុខមុនសូវច្បាស់នោះទេ រូបភាពមិនលក្ខណៈព្រៀល ជាមួយនឹងពន្លឺពណ៌ខៀវ ពណ៌ស្វាយ និង ពណ៌ផ្កាឈូក។

ភ្ជាប់ជាមួយនឹងរូបភាពខាងលើមួយសន្លឹក លោក C-Jamm បានដាក់ចំណងជើងថា «៥.១៦» ដែលសំដៅទៅលើកាលបរិច្ឆេទត្រលប់មកវិញ។ អាល់ប៊ុមបទចម្រៀងទោលរបស់តារារ៉េបរូបនេះ បម្រុងនឹងចេញកាលពីខែសីហាឆ្នាំ ២០១៧ មានចំណងជើងថា «Know» ប៉ុន្តែនៅខែធ្នូ ឆ្នាំ ២០១៨ គេបានរកឃើញថាតារាប្រុសរូបនេះ មានពាក់ព័ន្ធជាមួយនឹងករណីប្រើប្រាស់គ្រឿងញៀន។

សូមបញ្ជាក់ថា C-Jamm ធ្លាប់ទទួលស្គាល់ថា លោកធ្លាប់បានមានពាក់ព័ន្ធជាមួយនឹងគ្រឿងញៀន ហើយ ចៅក្រម Lee Jun Chul (លី ជុនចុល) នៃសាលាក្តីស្រុកស៊ូវ៉ុន បានកាត់ទោសដោយចាប់ឃាត់ខ្លួនលោក C-Jamm រយៈពេល ១៨ខែ និង ជាប់ពន្ធនាគាររយៈពេល ២ឆ្នាំ រួមទាំងសេវាសហគមន៍ ៨០ ម៉ោង និងកម្មវិធីអប់រំគ្រឿងញៀនរយៈពេល ៤០ ម៉ោង។​ ដោយផ្អែកលើចម្លើយសារភាពរបស់ម្ចាស់សាមីខ្លួន និងសាក្សី ចៅក្រមបានរកឃើញថាលោក C-Jamm មានទោស ដោយប្រព្រឹត្តបទល្មើសពាក់ព័ន្ធនឹងគ្រឿងញៀន ហើយកាលពីខែកុម្ភៈ ឆ្នាំ ២០១៧ ដល់ខែមេសា ឆ្នាំ ២០១៨ លោក C-Jamm បានស្ថិតក្រោមការស៊ើបអង្កេត ទិញកញ្ឆាចំនួន ១១២គីឡូក្រាម ក្នុងតម្លៃ ១៤០០០ដុល្លារអាមេរិក៕