(ម៉ាឌ្រីដ)៖ ការប្រកួតវាយកូនបាល់ក្នុងកម្មវិធី Mutua Madrid Open 2019 នៅពេលនេះបានរកឃើញម្ចាស់ជើងឯកបានហើយ គឺបានទៅកីឡាករ Novak Djokovic បន្ទាប់ពីយកឈ្នះគូប្រជែង Stefanos Tsitsipas នៅវគ្គផ្តាច់ព្រ័ត្រដែលធ្វើឡើងនៅទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩។

ក្នុងព្រឹត្តិការណ៍ពានរង្វាន់ Madrid Open លើកទី៦ ឆ្នាំ២០១៩ បានធ្វើការប្រកួតតាំងពីថ្ងៃទី០៣ រហូតដល់ថ្ងៃទី១២ ខែឧសភា កីឡាករស៊ែប៊ី Novak Djokovic បានយកឈ្នះកីឡាករក្រិក វ័យ ២០ឆ្នាំ Stefanos Tsitsipas ដោយលទ្ធផលពិន្ទុ ៦-៣ ៦-៤ គ្រាដែលជើងខ្លាំងវ័យក្មេងរូបនេះបានទម្លាក់តារាឆ្នើម Rafael Nadal នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយពិន្ទុ ៦-៤, ២-៦ និង ៦-៣។

គួរបញ្ជាក់ផងថា នេះជាលើកទី៣ របស់កីឡាករ Novak Djokovic ដែលឈ្នះពាន Mutua Madrid Open ហើយក៏ជាកីឡាករលំដាប់ទី១ មកពីកម្មវិធី Australian Open ផងដែរ និងក៏ជាលើកទី៣៣ ក្នុងចំណោម ១០០០ប្រកួត ក្នុងក្របខណ្ឌ ATP Masters ទៀតផង ដោយស្មើគ្នាជាមួយកីឡាករ Rafael Nadal គ្រាដែល Roger Federer ធ្លាប់ចូលរួមបាន ២៨លើកផងនោះ៕