(ចិន)៖ ជារឿយៗ ចំបើងត្រូវបានប្រើប្រាស់ជាអុស នៅតាមតំបន់ជនបទរបស់ប្រទេសចិន។ ប៉ុន្តែចំបើងដែលមើលទៅហាក់ដូចជាមិនសំខាន់នោះ គឺជារតនាសម្បត្តិដ៏វិសេសមួយសម្រាប់សិប្បករម្នាក់ដែលរស់ នៅក្នុងខេត្តហ្គីហ្សូភាគនិរតីប្រទេសចិនដែលអាចធ្វើឱ្យពួកគេ បានចូលរួមចំណែក នៅក្នុងការងារសិល្បៈមួយផ្នែក និង អាចរកចំណូលបានគួរសមផងដែរ។

បុរសដែលកែច្នៃចំបើង បង្កើតទៅជាស្នាដៃសិល្បៈនោះ ត្រូវបានគេស្គាល់ថា មានឈ្មោះលោក Pan Chaojiang។ លោកបានចាប់ផ្ដើមតម្បាញចំបើង តាំងពីលោកមានអាយុ ១៥ ឆ្នាំមកម្ល៉េះ។ ភាគជោគជ័យរបស់គាត់ មិនអាចសម្រេចបានផ្លែផ្កានោះទេ ប្រសិនបើមិនអនុវត្តន៍ម្ដងហើយម្ដងទៀត ទោះជាពីដំបូង មានការលំបាកក្ដី ឬ ធ្វើមិនទាន់បានល្អក្ដី ប៉ុន្តែលោកនៅតែជម្នះគ្រប់ពេលវេលា ហើយមិនដែលទទួលស្គាល់នូវពាក្យបរជ័យនោះទេ ដោយសារតែលោកបានតាំងចិត្ត ខិតខំប្រឹងប្រែងឲ្យអស់ពីសតម្ថភាព ព្រោះវាជាអ្វីដែលលោកពេញចិត្តនឹងធ្វើ។

លោក Pan គឺជាមនុស្សតែម្នាក់គត់ នៅក្នុងភូមិ ដែលអាចបង្កើតសិប្បកម្មចំបើង ដ៏ទាក់ទាញ។ បំណងប្រាថ្នាតែមួយគត់របស់លោក គឺត្រូវឆ្លងកាត់សិប្បកម្មមួយនេះឲ្យបាន។ សិប្បករ លោក Pan Chaojiang បាននិយាយថា លោក បានចាប់ផ្ដើមរៀនពីអាជីពសិប្បកម្មមួយនេះ តាំងពីលោកនៅវ័យជំទង់ ដែលរៀនតពីជំនាន់ចាស់ៗ។ ប្រសិនបើលោកមិនអាចស្វែងរកអ្នកទទួលកេរ្តិ៍មរតកបានទេ លោកមានអារម្មណ៍ថា សោកស្ដាយណាស់។ ឥឡូវនេះកូនប្រុសរបស់លោក ត្រូវបានបញ្ចូលឲ្យទៅរៀនផ្នែកសិប្បកម្ម ហើយសិក្សាបន្ថែមពីអាជីពមួយនេះ៕