(ចិន)៖ ពន្លឺចែងចាំងដ៏ទាក់ទាញ បង្ហាញពីរូបភាពគួរឱ្យចាប់អារម្មណ៍ជាច្រើន បានរៀបចំរួចជាស្រេចអស់ហើយនៅតាមអគារធំៗនានា សម្រាប់ត្រៀមអបអសារទរពិធីបុណ្យម្ហូបអាស៊ី ដែលចាប់ផ្តើមពីថ្ងៃទី ១៥ ដល់ទី២២ ខែឧសភា ឆ្នាំ២០១៩ នៅតំបន់ Hangzhou ប្រទេសចិន។

តាមរយៈវីដេអូបានបង្ហាញថា ក្នុងរយៈពេល៣០វិនាទីម្តង ផ្ទាំងពន្លឺបានផ្លាស់ប្តូររូបភាព ដែលបង្ហាញពីម្ហូបប្រពៃណីផ្សេងៗគ្នា អស់ពីមួយទៅមួយ ខណៈសកម្មភាពទាំងនេះបានទាក់ទាញភ្ញៀវទេសចរណ៍ជាច្រើនឲ្យមកទស្សនាកំសាន្ត។ យ៉ាងណាមិញ អំឡុងពេលពិធីបុណ្យអាហារប្រចាំតំបន់អាស៊ីមកដល់, តំបន់ Hangzhou នឹងបញ្ចេញពន្លឺរយៈពេល៥នាទី តាមរយៈផ្ទាំងពន្លឺ LED ដែលបង្ហាញជូនសម្រាន់ភ្ញៀវទេសចរណ៍មកពីជុំវិញពិភពលោក។

លើសពីនេះទៅទៀត ការបញ្ចាំង LED នៅតំបន់ Hangzhou នឹងនាំមកនូវការផ្លាស់ប្តូរវប្បធម៌ និងការសិក្សារពីគ្នាទៅវិញទៅមកពីបណ្តាប្រទេសនានាមកពីតំបន់អាស៊ី៕