(ភ្នំពេញ)៖ ក្រុមកីឡាករនៃក្លឹបបាល់ទាត់ភ្នំពេញក្រោននឹងធ្វើដំណើរទៅកាន់ខេត្តស្វាយរៀង ដើម្បីធ្វើការប្រកួយទល់នឹងក្រុមព្រះខ័នរាជស្វាយរៀង នៃវគ្គសន្សំពិន្ទុលីគកំពូលកម្ពុជា ប្រចាំសប្តាហ៍ទី៤ នាថ្ងៃអាទិត្យ ទី២១ ខែមេសា។

ស្វាយរៀង កាលពីសប្តាហ៍ទី៣ កន្លងទៅ បានយកឈ្នះក្រុមចំណូលថ្មីគិរីវង់សុខសែនជ័យ ក្នុងលទ្ធផល ២-០ នៅកីឡដ្ឋានមជ្ឈមណ្ឌលគរកោសល្យភូមិភាគខេត្តតាកែវនាថ្ងៃអាទិត្យ ទី០៧ ខែមេសា ដោយរក្សាភាពមិនដែលចាញ់ និងស្មើឡើយ ពោលគឺឈ្នះទាំង ៣ប្រកួតតែម្តង និងឈរនៅកំពូលតារាងបណ្តោះអាសន្នផងដែរ។

ចំណែកភ្នំពេញក្រោនវិញ កាលពីសប្តាហ៍ទី៣ បានលេងចាញ់ក្រុមវិសាខាក្នុងលទ្ធផល ៣-១ ក្នុងដីរបស់ខ្លួនដោយឆ្លងកាត់ ៣ប្រកួតដូចគ្នា ឈ្នះ១ និងចាញ់ ២ដង មាន៣ពិន្ទុក្នុងដៃ និងកំពុងឈរនៅលេខរៀងទី៨ បណ្តោះអាសន្នទៀតផង៕