(អ៊ីតាលី)៖ វិចិត្រករជនជាតិអ៊ីតាលី ឈ្មោះ Uffizi Gallery បាននិយាយ កាលពីថ្ងៃច័ន្ទថា ការសិក្សាដ៏ស៊ីជម្រៅអំពីគំនូរដំបូងរបស់លោក Leonardo da Vinci បានបង្ហាញថា វិចិត្រករដែលបានគូរគំនូរ Renaissance គឺត្រូវបានគេសន្និដ្ឋានថា បានប្រើប្រាស់ដៃទាំងពីរដើម្បីគូរគំនូរដ៏អស្ចារ្យ ដែលក្នុងនោះមានទាំងកលាយលក្ខណ៍ជាអក្សរទៀតផង។

អ្នកវិភាគបច្ចេកវិទ្យា និងវិទ្យាសាស្រ្ត ក៏បានទម្លាយអាថ៌កំបាំងអំពីគំនូរនៅលើក្រដាស ដែលគេមិនស្គាល់ពីមុន ត្រូវបានគេអះអាងថា ជាស្នាដៃរបស់ Leonardo។ ស្នាដៃគំនូរដំបូងរបស់លោក Leonardo ត្រូវបានគេស្គាល់ នៅកំឡុងថ្ងៃទី ៥ ខែសីហា ឆ្នាំ ១៤៧៣ នៅពេលដែល Leonardo មានអាយុ ២១ ឆ្នាំ។ នៅលើផ្ទាំងគំនូរ មានអក្សរជាច្រើន ដែលផុសចេញពីក្រដាសនៃផ្ទាំងគំនូរ ដែលបង្ហាញពីស្ដាំទៅឆ្វេង ខណៈដែលអ្នកសរសេរបានសរសេរពីឆ្វេងទៅស្ដាំ។ អ្នកវិភាគជិតដិតរបស់លោក Leonardo បានឲ្យដឹងថា លោក Leonardo ស្ទាត់ជំនាញប្រើប្រាស់ដៃឆ្វេងជាងដៃស្ដាំ។ ការរុករកនេះគឺពិតជាមានភាពអស្ចារ្យថ្មីមួយ នៃការស្រាវជ្រាវសម្រាប់លោក Leonardo៕