(ក្រុងឡុងដ៍)៖ អ្នកចាត់ការទូទៅ Tottenham Hotspur លោក Mauricio Pochettino បានលើកឡើងថា កីឡាករខ្សែ ប្រយុទ្ធ Harry Kane អាចអវត្តមានរហូតដល់ចប់រដូវកាលឆ្នាំ២០១៨-២០១៩ នេះ បន្ទាប់ពីរបួសកជើងធ្ងន់ធ្ងរនាយប់ មិញនេះក្នុង UEFA Champions League ជើងទី១ វគ្គ ៨ក្រុមចុងក្រោយ។

គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនរូបនេះបានថ្លែងប្រាប់ BBC ក្រោយទទួលបានជ័យជម្នះទៅលើ Manchester City ត្រឹម ១-០ ក្នុងកីឡដ្ឋាន White Hart Lane ថា «បញ្ហារបួសរបស់ Kane ត្រូវការស្កេននាថ្ងៃព្រហស្បតិ៍នេះ ដើម្បីឲ្យប្រាកដថា តើវាធ្ងន់ធ្ងរប៉ុណ្ណា។ វាបានក្លាយជាកង្វល់ដ៏ធំសម្រាប់ពួកយើង។ យើងអាចបាត់បង់រូបគាត់រហូតដល់ចប់រដូវកាលនេះ»

គួរបញ្ជាក់ផងថា កីឡាករប្រធានក្រុមជម្រើសជាតិអង់គ្លេស Harry Kane ត្រូវបានគេសែងចេញនៅនាទី៥៨ បន្ទាប់រង របួសកជើងខាងឆ្វេង ពេលប៉ះទង្គិចគ្នាជាមួយកីឡាករខ្សែការពារ Manchester City ដោយជំនួសមកវិញដោយមិត្តរួម ក្រុម Lucas Maura ក្នុងខណៈលទ្ធផលស្មើគ្នា ០-០ បណ្តោះអាសន្ន៕