(សហរដ្ឋអាមេរិក)៖ ពិតជាសំណាងល្អ ដែលមិនបង្កឲ្យមានគ្រោះថ្នាក់ ប៉ះពាល់ដល់អាយុជីវិត សម្រាប់ប្ដីប្រពន្ធមួយគូរ ដែលអាចរក្សាជីវិតបាន បន្ទាប់ពីមានបង្គោលខ្សែភ្លើងដែលផ្ទុកភ្លើងជាច្រើនវ៉ុល បានដួលរលំ នៅចំរថយន្តរបស់ពួកគេ ខណៈកំពុងធ្វើដំណើរ នៅតាមដងផ្លូវសាធារណៈមួយកន្លែង ក្នុងតំបន់ Sattle សហរដ្ឋអាមេរិក កាលពីថ្ងៃទី ៥ខែមេសា ឆ្នាំ ២០១៩។

លោក Tom និង ប្រពន្ធរបស់គាត់ Linda Cook ដែលជាជនរងគ្រោះ បានបើករថយន្តម៉ាក់ Ford Edge កាលពីថ្ងៃសុក្រ សប្ដាហ៍មុន នៅពេលនោះ បង្គោលភ្លើងឈើ នៅទិសខាងលិចនៃផ្លូវលេខ ៦ បានចាប់ផ្តើមរលំ ហើយដួលនៅលើរថយន្តរបស់ពួកគេ។ គេត្រូវចំណាយពេល១ម៉ោង សម្រាប់ក្រុមជួយសង្រ្គោះបន្ទាន់ ដើម្បបិទប្រព័ន្ធភ្លើង និង ជួយសង្រ្គោះប្ដីប្រពន្ធមួយគូរ នេះ ចេញពីរថយន្ត មកកន្លែងសុវត្ថិភាព។

ពួកគេទាំងពីរនាក់ បានរងរបួសជាំបន្តិចបន្តួច ហើយត្រូវបានគេនាំបញ្ចូនទៅកាន់មជ្ឃមណ្ឌលវេជ្ជសាស្រ្ត Harborview ដើម្បីលាងរបួស និងទួលបានការព្យាបាល ហើយត្រូវបានប្រកាសព័ត៌មាននៅយប់នោះតែម្ដង។ អាជ្ញាធរទីក្រុង Seattle បាននិយាយថា ពួកគេកំពុងស៊ើបអង្កេតពីគ្រោះថ្នាក់ខាងលើ ហើយបាននិយាយថា បង្គោលទាំងនោះ ត្រូវបានត្រួតពិនិត្យយ៉ាងពេញលេញកាលពី ៣ឆ្នាំមុន៕