(សិង្ហបុរី)៖ នៅសិង្ហបុរី មានតម្រូវការនៃការកើនឡើង ២០ភាគរយ សម្រាប់អ្នកជំនាញខាងផ្នែកបច្ចេកវិទ្យាកុំព្យូទ័រ ក្នុងរយៈពេល ១២ខែចុងក្រោយនេះ ហើយបាននាំមកនូវការផ្លាស់ប្ដូរដ៏សំខាន់មួយ នៃជម្រើសសិក្សារបស់សិស្សានុសិស្ស នៅប្រទេសនេះដែលភាគច្រើន ជ្រើសរើសជំនាញកុំព្យូទ័រ និង បច្ចេកវិទ្យា។

សិង្ហបុរី បានបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ទៅលើវិស័យបច្ចេកវិទ្យាឌីជីថល និងការស្ថាបនាបញ្ញាសិប្បនិម្មិត ដើម្បីផ្ដល់ការណែនាំទៅដល់ឪពុកម្ដាយ ដែលជាអាណាព្យាបាលរបស់ពួកគេ ហើយសិស្សានុសិស្សទាំងអស់ ត្រូវបានបង្វែទិសដៅ ឲ្យឆ្ពោះទៅរកការសិក្សាគណនា តាមរយៈរួមបញ្ចូលនូវ ផ្នែកព័ត៌មានវិទ្យា ដើម្បីរៀបចំ ក៏ដូចជាបើកឱកាសដល់ពួកគេ ឲ្យមានការងារកាន់តែទូលំទូលាយនាពេលអនាគត។ សេដ្ឋកិច្ចគ្រប់វិស័យ គឺត្រូវបានប្រែប្រួល ហើយមានភាពរអាក់រអួល ដោយសារតែប្រព័ន្ធបច្ចេកវិទ្យា។ ដូច្នេះ ការងារជាច្រើនដែលមានតម្រូវការ ត្រូវមានជំនាញផ្នែកមូលដ្ឋានគ្រឹះនៃកុំព្យូទ័រ។

ទាំងសិស្ស និងនិស្សិត កំពុងតែឆ្លើយតបទៅនឹងសេណារីយ៉ូមួយ ដែលកំពុងលេចឡើងនៃករណីបែបនេះនាពេលអនាគត គឺសិស្សថ្នាក់ទី៨ ដែលមានអាយុ ១៤ឆ្នាំ អាចចាប់ផ្ដើមរៀនសរសេរកូដ ក្នុងភាសានៃកម្មវិធី៦ ផ្សេងគ្នា ត្រូវបានចូលរួមនៅក្នុងការសរសេរកូដ ហើយត្រូវបានបង្កើត ការគ្រប់គ្រងសំឡេងជជែកកម្សាន្ត ដែលអាចធ្វើឲ្យសិស្សទាំងអស់មានភាពងាយស្រួល ក្នុងការចាប់យកជំនាញមួយដែលពាក់ព័ន្ធនឹងវិស័យរ៉ូបូត ឬបច្ចេកវិទ្យាបញ្ញាសប្បនិម្មិត (AI)។ ហើយមនុស្សគ្រប់គ្នា គួរតែរៀបសរសេរកូដ ទោះបីជាពួកគេ មិនចង់ជ្រើសរើសអាជីពជាអ្នកបច្ចេកវិទ្យាក៏ដោយ។

ការរៀនសរសេរកម្មវិធី អាចបង្កើនសមត្ថភាពខួរក្បាល និងជួយអ្នកឲ្យយល់កាន់តែច្បាស់ពីរបៀបដោះស្រាយភាពស្មុគស្មាញ ហើយប្រសិនបើអ្នកមិនបានប្រើប្រាស់កូដ ក្នុងការដោះស្រាយអ្វីមួយនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃពិតមែន ប៉ុន្តែពេលខ្លះស្ថានភាពមួយចំនួន ដែលអាចត្រូវតែយកជំនាញនោះមកដោះស្រាយ។ មានចំនួនសិស្សសិង្ហបុរីរាប់ពាន់នាក់ កំពុងរៀនពីបៀប សរសេរកូដ តាមរយៈការបង្កើនសមត្ថភាព និងចំណេះជំនាញផ្នែកបច្ចេកវិទ្យាកុំព្យូទ័ររបស់ពួកគេ នោះគឺជាមជ្ឈមណ្ឌលសិក្សា ដែលបង្រៀនពីការគិតលេខ ដល់សិស្សចាប់ពីកុមារភាព រហូតដល់ក្មេងជំទង់៕