(ភ្នំពេញ)៖ លោក ហុក សុជីវ័ន ដែលជាគ្រូបង្វោលនៃក្លឹបវិសាខា មានការសប្បាយចិត្តជាខ្លាំង និងមិនត្រូវមោទនភាព ចំពោះអ្វីដែលធ្វើបាននោះពេកទេ តួយ៉ាងដែលទើបយកឈ្នះក្រុមខ្លាំងភ្នំពេញក្រោន ៣-១ ដល់ក្នុងផ្ទះក្នុងការប្រកួត លីគសប្តាហ៍ទី៣ ក៏ដោយ។

ជាមួយគ្នានោះ គ្រូបង្វឹកជនជាតិកម្ពុជារូបនេះក៏បានធ្វើការផ្ដាំផ្ញើកូនក្រុមត្រូវមានការប្រុងប្រយ័ត្នគ្រប់ការប្រកួត ព្រោះមិនមានក្រុមណាមួយ ងាយស្រួលយកឈ្នះ ឬប្រហែសបានឡើយ។ លោកថា «នេះគឺជាលទ្ធផលមួយដ៏ល្អ ធ្វើឲ្យគម្លាតពិន្ទុក្រុមលេខ១ ដល់លេខ៣ ខុសត្រូវគ្នាត្រឹមតែ ២ពិន្ទុ។ លទ្ធផលនេះល្អមែនទែន សម្រាប់យើងក្នុងការប្រកួតប្រជែងពិន្ទុក្នុងលីគ។ តែជារួមការប្រកួតក្នុងលីគឆ្នាំនេះ អត់មានប្រកួតណាអាចប្រហែសបានទេ បើយើងប្រហែស យើងនឹងឃើញគម្លាតពិន្ទុដាច់គ្នាឆ្ងាយ»។

គួរដឹងដែរថា វិសាខា រកបាន ៣ពិន្ទុបន្ថែម លោក ហុក សុជីវ័ន គ្រូបង្គោលក្លឹបកីឡាបាល់ទាត់ វិសាខា បានលើកឡើងថា សប្ដាហ៍នេះ ពួកយើងធ្វើបានល្អមែនទែន តាំងពីតំបន់ការពារ រហូតដល់តំបន់ប្រយុទ្ធ យើងព្យាយាមធ្វើបានច្រើន យើងមានឱកាសច្រើន គ្រាន់តែយើងមិនអាចសម្រេចផលបានគ្រប់ពេល...៕