(ក្រុងឡុងដ៍)៖ ក្រុមខ្លាំង មេឃខៀវ Manchester City នឹងត្រូវប្រជែងជើងឯកពានលំដាប់ទី២ អង់គ្លេស FA Cup ឆ្នាំ២០១៩ ទល់នឹងក្រុមរួម Premier League, Watford នៅវគ្គផ្តាច់ព្រ័ត្រដែលនឹងធ្វើឡើងនៅថ្ងៃទី១៨ ខែឧសភា នៅទឹកដីកណ្តាល Wembley។

កូនក្រុមរបស់លោក Pep Guardiola បានទម្លាក់គូប្រជែង Brighton & Hove Albion ត្រឹមលទ្ធផល ១-០ ពីការធ្វើ បានសម្រេចដោយកីឡាករប្រេស៊ីល Gabriel Jesus តាំងពីដើមវគ្គទី១ នារាត្រីថ្ងៃសៅរ៍សប្តាហ៍មុន ដើម្បីឡើងមកប៉ះ Watford ដែលបានទម្លាក់ Wolverhamton Wanderers ដោយលទ្ធផល ៣-២ ក្នុងនាទីបន្ថែមកាលពីយប់មិញនេះ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

ក្រុមជើងឯក Premier League រដូវកាលមុន Manchester City ធ្លាប់ឈ្នះពាន FA Cup នេះបាន ៥ដងមកហើយ និងលើកចុងក្រោយនៅឆ្នាំ២០១១ កន្លងទៅ បន្ទាប់ពីពានលំដាប់ទី២ របស់អង់គ្លេសមួយនេះត្រូវបានបង្កើតឡើងមាន រយៈពេល ១៣៧ឆ្នាំមកនេះ ខណៈដែល Watford ពុំធ្លាប់ឈ្នះពាននេះម្តងណាទេ តែធ្លាប់ឡើងដល់វគ្គផ្តាច់ព្រ័ត្រម្តង ដែលឆ្នាំ១៩៨៤៕