(ភ្នំពេញ)៖ ពិតជាប្លែកអារម្មណ៍យ៉ាងខ្លាំង ជាមួយនឹងស្នាដៃបទចម្រៀងថ្មី ជាចង្វាក់កន្ទ្រឹម ដែលជាស្នាដៃរបស់លោក ចាងហ្វាង សាន្ត ប៊ុនធឿន ដែលមានចំណងជើងថា «កន្ទ្រឹមសន្តិភាព»។ បទនេះ កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ប្រិយមិត្តក្នុងបណ្តាញសង្គម ដោយសារតែមានការចូលរួមសម្តែងដោយលោក សាន្ត ប៊ុនធឿន ផ្ទាល់តែម្តង។ ជាពិសេសនោះ គឺមាន MV យ៉ាងជក់ចិត្តដិតអារម្មណ៍ ដោយមិនត្រឹមតែបង្ហាញ នូវការរាំលេងកំសាន្តរបស់លោកចាងហ្វាង ជាមួយបងប្អូនខ្មែរនោះទេ គឺបង្ហាញពីសម្រស់នៅឆ្នេរខ្សាច់កោះប៉ែន ខេត្តកំពង់ចាម ទៀតផង។

ជាការកត់សម្គាល់ បទចម្រៀងថ្មី «កន្រ្ទឹមសន្តិភាព» ដែលជាស្នាដៃនិពន្ធទំនុកច្រៀង, ដឹកនាំសម្តែងដោយ សាន្ត ប៊ុនធឿន ដោយផ្ទាល់ និងជាសំនៀងរបស់លោក សែន ដុល្លា នេះបានធ្វើឱ្យទស្សនិកជនជាច្រើន រីករាយសើចក្អាកក្អាយ ពេលទស្សនា MV ផ្ទាល់ ព្រោះការសម្តែងរបស់បងប្អូនខ្មែរ ជាមួយលោក សាន្ត ប៊ុនធឿន មើលទៅពិតជាឡូយ រាំម៉ាអស់ដៃតែម្តង។ ក្រៅពីនេះ បើងាកមកអន្ថន័យចម្រៀងវិញ គឺពិតជាល្អយ៉ាងខ្លាំង ដោយបង្ហាញពីការរាំលេងសប្បាយរបស់ប្រជាពលរដ្ឋខ្មែរ នាពេលបច្ចុប្បន្ន ក្រោមម្លប់សន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើនជឿនលឿនលើគ្រប់វិស័យ ដែលកម្ពុជាមាននាពេលបច្ចុប្បន្ន។

តោះ! ចង់ដឹងថាបទថ្មីមួយនេះ មានអត្ថន័យ និងការសម្តែងល្អជក់ចិត្តយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោម៖