(ភ្នំពេញ)៖ ក្រុមហ៊ុន អិន ស៊ី អិច ជាក្រុមហ៊ុនតែមួយគត់ ដែលទទួលបានសិទ្ធិ ក្នុងការផលិតនិងតំឡើងម៉ូតូម៉ាក ហុងដា និងជាក្រុមហ៊ុនលក់ម៉ូតូឈានមុខគេប្រចាំ នៅប្រទេសកម្ពុជា បានរៀបចំកម្មវិធីសម្ពោធជាផ្លូវការ ម៉ូតូម៉ាក Honda BeAT ស៊េរីថ្មី ការពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៩ នៅសណ្ឋាគារសុខាភ្នំពេញ ក្រោមការចូលរួមជាកិតិ្តយសពីថ្នាក់ដឹកនាំក្រុមហ៊ុន អិន ស៊ី អិច ដៃគូអាជីវកម្ម និងអ្នកសារព័ត៌មានមកពីស្ថាប័ននានា។

ដើម្បីបំពេញនូវតម្រូវការ របស់អតិថិជនរបស់ខ្លួន ជាពិសេសសម្រាប់យុវវ័យ ម៉ូតូ Honda BeAt ស៊េរីថ្មីនេះ ត្រូវបានបំពាក់ដោយបច្ចេកវិទ្យាទំនើប និងរូបរាងតូចច្រឡឹង ផ្ដល់ភាពរហ័សរហួន រួមជាមួយពណ៌ដ៏ទាន់សម័យ និងពេញនិយមចំនួន ៣ពណ៌សម្រាប់ជ្រើសរើសដូចជាពណ៌ខៀវ ពណ៌ក្រហម និងពណ៌ផ្កាឈូក ដើម្បីនាំលោកអ្នកទៅដល់គោលដៅ ដោយសុវត្ថិភាព ឈ្នះរាល់ឧបសគ្គប្រចាំថ្ងៃ និងធ្វើឲ្យជីវិតពោរពេញដោយភាពរីករាយ។

ម៉ូតូ Honda BeAt ស៊េរីថ្មី មានលក្ខណៈពិសេសជាច្រើនដូចជា៖
- New Sporty Advanced Sticker: តែមថ្មី! បែប SPORTY ADVANCED ដ៏មុតស្រួច និងឈានមុខគេ។
- Headlight: ចង្កៀងមុខភ្លឺច្បាស់ល្អលើគ្រប់ដងវិថី ព្រមជាមួយការរចនាដ៏រស់រវើក។
- Parking Brake Lock: មានទំនុកចិត្តរាល់ពេលដែលចតម៉ូតូ ដោយហ្វ្រាំងដៃ ការពារម៉ូតូមិនឲ្យរអិលដោយយថាហេតុ។
- Tail Light: ភ្លើងក្រោយបញ្ចេញពន្លឺបានច្បាស់ល្អ ប្រកបដោយសុវត្ថិភាព។
- Big U-Box: ឃ្លុបដាក់សំភារៈក្រោមកែបទំហំ១០.៨លីត្រ រឹតតែពេញចិត្ត។
- Side-Stand Switch: នៅពេលដែលដាក់ជន្ទល់ម៉ាស៊ីនម៉ូតូបញ្ឈប់ដោយស្វ័យប្រវត្តិ បង្កើនភាពកក់ក្តៅ និងសុវត្ថិភាពទ្វេដង។
- Combined Digital Meter + Eco Indicator: កុងទ័របែបឌីជីថលទាន់សម័យ និងមាន Eco Indicator ជាមុខងារផ្តល់ដំណឹងប្រសិនបើអ្នកបើកបរ ប្រើល្បឿនថេរ ដើម្បីប្រសិទ្ធភាពសន្សំសំចៃប្រេងបានល្អ។
- Secure Key Shutter: សោបំពាក់ដោយសន្ទះការពារដែលមានសុវត្ថិភាពខ្ពស់។
- Tubeless Tire and Wheel Design: ប្រភេទកង់មិនប្រើពោះវៀន ធនក្នុងការប្រើប្រាស់ និងសុវត្ថិភាពខ្ពស់ក្នុងពេលបើកបរ។
- ACG Starter: ជាបច្ចេកវិទ្យាទំនើបបញ្ឆេះម៉ាស៊ីនដោយគ្មានសំលេង និងរំញ័រ។
- Combi Brake System: ជាប្រព័ន្ធហ្វ្រាំងផ្គួបដែលមានសុវត្ថិភាពខ្ពស់ ដំណើរការអមគ្នាទាំងកង់មុខ និងកង់ក្រោយជួយបញ្ឈប់ម៉ូតូបានយ៉ាងស្រួល ប្រកបដោយសុវត្តិភាព។
- Idling Stop System: ជាបច្ចេកវិទ្យាដែលផ្អាកដំណើរការម៉ាស៊ីន បណ្តោះអាសន្តនៅពេលទោចក្រយានយន្តឈប់ចំនួន៣វិនាទី និងគ្រាន់តែមួលហ្គែម៉ាស៊ីន នឹងដំណើរការដោយស្វ័យប្រវត្តិ ជួយសន្សំសំចៃប្រេងសាំង និងថវិកា។
- Top Fuel Consumption: សន្សំសំចៃប្រេងឥន្ធនៈខ្ពស់ដល់ទៅ 63.5គីឡូម៉ែត្រ/លីត្រ ជាមួយ បច្ចេកវិទ្យា [eSP] ដែលផ្អែកលើការអនុម័ត និងការសាកល្បងរបស់ស្តង់ដាហុងដាសកលលោក ប្រសិនបើ បើកបច្ចេកវិទ្យាផ្អាកដំណើរការម៉ាស៊ីនបណ្តោះអាសន្ត [Idling Stop System] និងការបើកបរតាមស្តង់ដារដែលធ្វើឲ្យភ្លើងបៃតង [Eco Indicator] ភ្លឺច្បាស់១០០% សម្រាប់ប្រសិទ្ធភាពប្រេងល្អ បំផុត។
- Smart Technology: កម្លាំងខ្លាំងដោយបណ្តុំបច្ចេកវិទ្យាទំនើប ជំនះរាល់ឧបសគ្គគ្រប់ទីកន្លែង ជាមួយម៉ាស៊ីនប្រកបដោយប្រសិទ្ធិភាព។
- Combi Brake: ប្រព័ន្ធហ្រ្វាំងផ្គួនគួរជាទីទុកចិត្ត ទំនើប និងផ្តល់សុវត្ថិភាពខ្ពស់។
- Idling Stop System: សន្សំសំចៃប្រេងសាំង និងថវិកា ដោយបច្ចេកវិទ្យាបញ្ឈប់ និងចាប់ផ្តើមម៉ាស៊ីនដោយស្វ័យប្រវត្តិ។
- PGM-FI: បច្ចេកវិទ្យាដ៏ទាន់សម័យពីប្រទេសជប៉ុន PGM-FI (Programmed Fuel Injection) ដែល ផ្តល់អត្ថប្រយោជន៌ដូចជា៖
• HIGHER PERFORMANCE: ធ្វើឲ្យម៉ាស៊ីនមានចំហេះសព្វ និងប្រសិទ្ធភាពខ្ពស់។
• EFFICIENT FUEL CONSUMPTION: បច្ចេកវិទ្យាសន្សំសំចៃប្រេងសាំងបានខ្ពស់។
• LOWER EMISSION&ENVIRONMENT FRIENDLY: កម្រិតបញ្ចេញជាតិពុលទាប ដែលគិតគូរពីផលប៉ះពាល់ដល់បរិស្ថាន។
គួរបញ្ជាក់ដែរថា អតិថិជនទាំងអស់ អាចរកទិញបាននៅគ្រប់បណ្ដាហាងលក់ម៉ូតូហុងដាទាំងអស់ទូទាំងប្រទេស ចាប់ពីថ្ងៃទី៦ ខែមេសា ឆ្នាំ ២០១៩ នេះតទៅ។ លេខទំនាក់ទំនងសម្រាប់ព័ត៌មានបន្ថែម ០១០ ៩២២ ៩២២ ឬ ចូលទៅកាន់គេហទំព័រ www.ncxhonda.com.kh៕