(កូរ៉េ)៖ តំបន់ ហ្គោសឿង (Goseong) នៃខេត្ត ហ្គាងវ៉ុន (Gangwon) ភាគឦសានប្រទេសកូរ៉េ ពេលនេះ កំពុងតែជួបគ្រោះមហន្តរាយ ភ្លើងឆេះព្រៃ ដែលបណ្ដាលឲ្យខូចខាតអគារ ១៥០ល្វែង និងបានលេបត្របាក់ព្រៃឈើ នៅលើទំហំដី ៥២០០០ហិចតា រួមទាំងបណ្ដាលឲ្យមនុស្ស ២នាក់ បានស្លាប់បាត់បង់ជីវិត។ នៅក្នុងហេតុការណ៍ដ៏សោកសង្រែកនេះផងដែរ តារាសម្ដែង រួមទាំងតារាចម្រៀងជាច្រើនរូប នៅក្នុងប្រទេសកូរ៉េខាងត្បូង បានសហការជាមួយអង្គការសប្បុរសធម៌ ដើម្បីជួយផ្តល់ជំនួយដល់អ្នកដែលរងផលប៉ះពាល់។

ខាងក្រោមនេះ គឺជាតារាប្រុសស្រីទាំង ១៥រូប ដែលបានផ្ដល់ជំនួយ ចូលរួមជួយដល់ជនរងគ្រោះទាំងនោះ។

១៖ តារាចម្រៀងស្រី IU បានបរិច្ចាគថវិកា ១០០លានវ៉ុន ស្មើនឹង ៨៧ ៨៩៧,៥០ដុល្លាសហរដ្ឋអាមេរិក។

២៖ តារាប្រុស Junho សមាជិកក្រុម 2PM បានបរិច្ចាកទឹកប្រាក់ចំនួន ២៥,៣០លានវ៉ុន ស្មើនឹង ២៦ ៣៦៩,២៥ដុល្លារសហរដ្ឋអាមេរិក។

៣៖ តារាប្រុស Heechul សមាជិកក្រុម Super Junior បរិច្ចាកទឹកប្រាក់ចំនួន ២៦ ៣៦៩,២៥ដុល្លារសហរដ្ឋអាមេរិក។

៤៖ តារាសម្ដែងប្រុស Song Joong Ki បានបរិច្ចាកថវិការចំនួន ២៦ ៣៦៩,២៥ដុល្លារសហរដ្ឋអាមេរិក។

៥៖ លោក Nam Joo Hyuk បរិច្ចាកថវិកាចំនួន ២៦ ៣៦៩,២៥ដុល្លារសហរដ្ឋអាមេរិក។

៦៖ លោក K.Will បរិច្ចាកថវិកាចំនួន ១៧៥៧៩,៥០ដុល្លារសហរដ្ឋអាមេរិក។

៧៖ តារាសម្ដែង លោក Jung Il Woo បានបរិច្ចាកថវិការចំនួន ១៧ ៥៧៩,៥០ដុល្លារសហរដ្ឋអាមេរិក។

៨៖ លោក Im Siwan បានបរិច្ចាកថវិការចំនួន ១៧ ៥៧៩,៥០ដុល្លារសហរដ្ឋអាមេរិក។

៩៖ នាង Kim Seo Hyung បានបរិច្ចាកថវិការចំនួន ៨៧៩៨ដុល្លារសហរដ្ឋអាមេរិក។

១០៖ តារាស្រីក្មេងខ្ចី Kim So Hyun បានបរិច្ចាកថវិការចំនួន ៨៧៩៨ដុល្លារសហរដ្ឋអាមេរិក។

១១៖ តារាសម្ដែងប្រុស លោក Kim Woo Bin បានបរិច្ចាកថវិការចំនួន ៨ ៧៩៨ដុល្លារសហរដ្ឋអាមេរិក។

១២៖ នាង Yoon Bora បានបរិច្ចាកថវិការចំនួន ៨៧៩៨ដុល្លារសហរដ្ឋអាមេរិក។

១៣៖ អ្នកនិពន្ធរឿងនាង Kim Eun Sook បរិច្ចាកចំនួន ១៧ ៥៧៩,៥០ដុល្លារសហរដ្ឋអាមេរិក។

១៤៖ តារាម៉ូដែលជប៉ុន Yano Shihoបានបរិច្ចាគ ទឹកប្រាក់ចំនួន ២៦ ៣៦៩,២៥ដុល្លារសហរដ្ឋអាមេរិក។

១៥៖ ផលិតកម្ម Cube Entertainment បានបរិច្ចាកថវិការចំនួន ៤៣ ៩៤៨,៧៥ដុល្លារសហរដ្ឋអាមេរិក៕