(ក្រុងឡុងដ៍)៖ ក្រុមបាល់ទាត់ហង្សក្រហម Liverpool ដណ្តើមបានចំណាត់ថ្នាក់កំពូលតារាង Premier League មកវិញ ក្រោយយកឈ្នះម្ចាស់ផ្ទះ Southampton ៣-១ ក្នុងសប្តាហ៍ទី៣៣ នាយប់មិញនេះ។

កីឡាករសំខាន់ Keita, Salah និង Henderson សុទ្ធតែរួមចំណែកជួយឲ្យក្រុមហង្សក្រហម Liverpool បន្តរកបាន ៣ពិន្ទុក្រៅផ្ទះ ដើម្បីបាន ៨២ពិន្ទុគិតត្រឹមសប្តាហ៍ទី៣៣ ជើងទី២ ទម្លាក់ក្រុមការពារតំណែងជើងឯក មេឃខៀវ Manchester City ដែលមាន ៨០ពិន្ទុធ្លាក់មកឈរនៅលេខរៀងទី២ បណ្តោះអាសន្នវិញដែលនៅសល់ ១ប្រកួតក្នុងដៃ។

៣គ្រាប់នារាត្រីថ្ងៃសុក្រ ទី០៥ ខែមេសា ឆ្នាំ២០១៩ គឺជាគ្រាប់វាយបកតាមពីក្រោយវិញ បន្ទាប់ពីកីឡាករ Shane Long បានស៊ុតគ្រាប់នាំមុខឲ្យម្ចាស់ផ្ទះ Southampton តាំងពីនាទីទី៩ ដែលធ្វើឲ្យក្រុមមួយនេះបន្តលិចលង់ឈរនៅ ចំណាត់ថ្នាក់លេខ១៦ បណ្តោះអាសន្នដដែល ដោយមាន៣៣ពិន្ទុ នៅក្រៅតំបន់កាត់ចោលតែ ៥ពិន្ទុប៉ុណ្ណោះ៕