(ចេរូសាឡឹម)៖ ប្រទេសស្ថិតនៅទ្វីបអឺរ៉ុប អ៊ីស្រា្តអែល បានបំបែកកំណត់ត្រាពិភពលោកដោយមានកីឡាករចាំទី Isaak Hayik វ័យ ៧៣ឆ្នាំទៅហើយ នៅតែអាចចូលលេងបាន។

តាមរយៈសារព័ត៌មាន BBC របស់អង់គ្លេសបានចេញផ្សាយថា កីឡាករចាំទី Isaak Hayik បានបំបែកកំណត់ត្រាពិភព លោកក្នុងនាមជាអ្នកចាំទីមានអាយុច្រើនជាងគេរហូតដល់ទៅ ៧៣ឆ្នាំហើយដែលកំពុងប្រកបអាជីពក្នុងក្លឹប Ironi Or Yehuda ដែលបានចូលលេងពេញម៉ោង ៩០នាទីក្នុងលីគទី៤ នៃប្រទេសអ៊ីស្តា្រអែលកាលរសៀលថ្ងៃសុក្រម្សិលមិញ នេះ។

ក្រោយចប់ការប្រកួតនោះដែរ Isaak Hayik ក៏ទទួលបានពានរង្វាន់ Guinness World Records ក្នុងនាមជាកីឡាករ បាល់ទាត់មានវ័យច្រើនជាងគេលើលោក និងមុន១ថ្ងៃមុនឈានចូលវ័យ ៧៤ឆ្នាំ ខណៈដែលលោកក៏បានថ្លែងថា រូបលោកបានត្រៀមខ្លួនរួចរាល់ហើយដែរ សម្រាប់ការជួយក្រុមក្នុងប្រកួតបន្តបន្ទាប់ទៀតដែរ។

គួររំលឹកផងដែរថា Isaak Hayik បានបំបែកកំណត់ត្រាចាស់របស់អតីតកីឡាករអ៊ុយរ៉ាហ្គាយ Robert Carmona ដែលបានតែចូលលេងបានក្នុងវគ្គ ៥៣ឆ្នាំ ជាមួយក្លឹបអាជីព Pan de Azucar កាលឆ្នាំ២០១៥ ដោយចូលលេងសរុប បានចំនួន ១១ប្រកួត ខណៈកីឡាករខ្សែប្រយុទ្ធជប៉ុន Kazuyoshi Miura បានកំពុងតែឈរនៅលេខ៣ មានវ័យ ៥២ឆ្នាំ ក្នុងក្លឹប Yokohama FC ក្នុងលីគទី២ របស់ជប៉ុន J-Leaague 2៕