(កូរ៉េ)៖ តារាសម្ដែងប្រុសកូរ៉េ លោក Lee Il Jae បានទទួលមរណភាព កាលពីព្រឹកថ្ងៃទី ៥ ខែមេសា ឆ្នាំ ២០១៩ ក្នុងវ័យ ៥៩ ឆ្នាំ បន្ទាប់ពីរូបលោក បានកើតជំងឺមហារីករាំរៃ។ យើងទៅតាមសារព៍ត៌មាន បានរាយការណ៍ថា រូបលោក បានស្លាប់ នៅឯមន្ទីរពេទ្យ ម៉ារី នៃទីក្រុង Seoul St. Mary នៅតំបន់ Seocho (សជូរ)។

កាលពីឆ្នាំមុន លោក Lee Il Jae បានបង្ហាញខ្លួន នៅក្នុងកម្មវិធីជាច្រើន ដែលពេលនោះលោកត្រូវបានក្រុមគ្រូពេទ្យជំនាញធ្វើរោគវិនិច្ឆ័យជំងឺមហារីក ស្ថិតនៅក្នុងដំណាក់កាលទី៤។ នៅពេលនោះ លោកបានចាប់ផ្ដើមទទួលស្គាល់ពីស្ថានភាពជំងឺរបស់ខ្លួនឯង ដោយគ្មានភាពភ័យខ្លាច នោះទេ ដូច្នេះរូបលោកបានរក្សាជំងឺមួយនេះ ជាការសំងាត់។ លោកបានសម្ដែងនូវឆន្ទះដ៏មុតមាំថា អាចយកឈ្នះនូវជំងឺដ៏កាចសាហាវមួយនេះ ហើយ វិលត្រឡប់ទៅសកម្មភាពការងារសិល្បៈរបស់លោក ដោយទទួលបាន ការគាំទ្រច្រើន ក៏ដូចជាលើកកម្លាំងចិត្ត ពីមិត្តរួមការងារ និង អ្នកគាំទ្រ របស់លោក។

លោក Lee Il Jae បានចាប់ផ្ដើមចូលសិល្បៈ ធ្វើជាតារាសម្ដែងប្រុស កាលពីឆ្នាំ១៩៨១ និង រឿងភាគបែបមនោសញ្ចេតនា រួមមានទាំង Rustic Period, The King and I and The Great King, Sejong។ គាត់ក៏ចាប់ផ្ដើមសម្ដែងនៅក្នុងខ្សែភាពយន្តដ៏ល្បី កាលពីឆ្នាំ ២០១៧ មានឈ្មោះ The Sheriff in Town៕