(ភ្នំពេញ)៖ ការប្រកួតវគ្គសន្សំពិន្ទុពានរង្វាន់លីគកំពូលកម្ពុជា សម្រាប់ឆ្នាំ២០១៩ នឹងឈានចូលសប្តាហ៍ទី៣ ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី០៦-០៧ ខែមេសាចុងសប្តាហ៍នេះ ដោយមាន ១៤ក្រុមចូលរួម ខណៈណាហ្គាវើល ជាក្រុមការពារតំណែងជើងឯក និងបឹងកេត ជើងឯករងនារដូវកាលមុន។

ការប្រកួតនៅថ្ងៃសៅរ៍ ទី០៦ ខែមេសា ឆ្នាំ២០១៩ រួមមាន៖
- អាស៊ីអឺរ៉ុប យូណាយធីត Vs សូលទីឡូអង្គរ
- អគ្គិសនីកម្ពុជា Vs យុវជនទន្លេបាទី U18
- ក្រសួងការពារជាតិ Vs កំពង់ចាម។

ការប្រកួតនៅថ្ងៃអាទិត្យ ទី០៧ ខែមេសា ឆ្នាំ២០១៩ រួមមាន៖
- គិរីវង់សុខសែនជ័យ Vs ព្រះខ័នរាជស្វាយរៀង
- អង្គរថាយហ្គឺ Vs បឹងកេតអែហ្វស៊ី
- ណាហ្គាវើល Vs អគ្គស្នងការដ្ឋាននគរបាលជាតិ
- ភ្នំពេញក្រោន Vs វិសាខា។

គួរបញ្ជាក់ផងថា ការប្រកួតប្រចាំសប្តាហ៍ទី៣ មានគូពិសេស ដោយក្រុមអង្គរថាយហ្គឺរ ឈរនៅចំណាត់ថ្នាក់លេខ២ និងមាន៤ពិន្ទុ បើកទ្វារស្វាគមន៍ ក្រុមភ្ញៀវបឹងកេត ដែលឈរនៅចំណាត់ថ្នាក់លេខ៧ មាន៣ពិន្ទុ នៅកីឡដ្ឋាន ខេត្តសៀមរាប នាម៉ោង ៣៖៣០ រសៀលថ្ងៃអាទិត្យចុងសប្តាហ៍នេះ៕