(តូក្យូ)៖ ការប្រកួតប្រដាល់នៃកម្មវិធី ONE Championship នៅទីក្រុងតូក្យូ ដែលមានឈ្មោះថា A New ERA 2019 នៅទឹកដីជប៉ុន ក្នុងនោះអ្នកប្រយុទ្ធម្ចាស់ផ្ទះ Shinya Aoki បានក្លាយជាម្ចាស់ខ្សែក្រវាត់ក្រោយដណ្តើមបានពីកីឡាករហ្វីលីពីន Eduard Folayang ដែលជាការប្រកួតដណ្តើមខ្សែក្រវាត់ប្រភេទ Lightweight World Championship ដែលការប្រកួតប្រើពេលតែ ២នាទី និង ៣៤វិនាទីក្នុងទឹកទី១។

ការប្រកួតដែលបានធ្វើឡើងនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩ ក្នុងនោះកីឡាការិនីចិន Xiong Jing Nan បានក្លាយកីឡាការិនីជើងខ្លាំងក្នុងប្រភេទ Strawweight World Championship ក្រោយយកឈ្នះកីឡាការិនីសិង្ហបុរី Angela Lee ក្នុងទឹកទី៥ ដោយប្រើពេលតែ ១នាទីដោយវាយឲ្យកីឡាការិនី Angela Lee បោះបង់ការប្រកួត ហើយការប្រកួតរវាងកីឡាករជើងខ្លាំងមីយ៉ាន់ម៉ា Aung La N sang ក៏នៅតែការពារខ្សែក្រវាត់កម្រិត Middleweight World Championship បានសម្រេច ដោយយកឈ្នះកីឡាករជប៉ុន Ken Hasegwa សន្លប់ក្នុងទឹកទី២។

គួរបញ្ជាក់ផងថា ការប្រកួតដ៏កក្រើកខាងលើនេះក្នុងនោះកីឡាករហ្វីលីពីន Kevin Belingon នៅតែអាចការពារខ្សែក្រវាត់ប្រភេទ Bantamweight World Championship បានដដែល ក្រោយវាយឈ្នះពិន្ទុកីឡាករប្រេស៊ីល Bibiano Fernandes គ្រាដែលកីឡាករដែលស្ថិតក្នុងតំបន់អាស៊ាន កីឡាករថៃ Yodsanklai បានយកឈ្នះកីឡាករ Andy Souwer ដោយវាយឲ្យបោះបង់ការប្រកួតត្រឹមទឹកទី២៕