(ថៃ)៖ ពិតណាស់ កញ្ញា Pancake មិនត្រឹមតែជាតារាស្រីមានប្រជាប្រិយភាព ល្បីឈ្មោះក្នុងតំបន់ប៉ុណ្ណោះទេ ថែមទាំងល្បីដល់សហរដ្ឋអាមេរិកទៀតផង។ ការលើកឡើងបែបនេះ បន្ទាប់ពី Pancake បានបង្ហាញខ្លួនក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោកមួយ មានឈ្មោះថា «New York Festival World’s Best TV & Films Awards» 2019 នៅទឹកដីអាមេរិក ដោយទទួលបានពានរង្វាន់ផ្នែក តារាសម្តែងស្រីដែល ល្អបំផុតត្រឡប់មកប្រទេសទៀតផង។

តាមរយៈការទទួលបាននូវពានរង្វាន់ដ៏កិត្តិយសម្រាប់វិស័យសិល្បៈថៃនេះដែរ ត្រូវបានគេដឹងថា Pancake បានក្លាយជាតារាស្រីថៃ ដំបូងគេបង្អស់ ដែលទទួលពានរង្វាន់ នៅទីក្រុង New York ពីកម្មវិធីប្រគល់រង្វាន់ ដល់អ្នកសម្ដែងមានស្នាដៃឆ្នើម មកពីបណ្ដាប្រទេសនានា។ ក្រៅពីតារាស្រី កញ្ញា Pancake តំណាងឱ្យប្រទេសថៃ ក្នុងនោះក៏សម្ដែងល្បីៗជាច្រើន រូបមកពីប្រទេសជាផ្សេងៗផងដែរ ដែលមកចូលរួមទទួលពាន ក្នុងកម្មវិធីមួយនេះផងដែរ។

ជាការកត់សម្គាក់ មានទស្សនិកជនជាច្រើន ជាពិសេសអ្នកគាំទ្រ កញ្ញា Pancake មានការសប្បាយរីករាយជាខ្លាំង ពេលឃើញវត្តមាននាង ទទួលពានរង្វាន់ពីកម្មវិធីដ៏ធំនេះ ព្រោះវាសាកសមនឹងទេពកោសល្យរបស់នាងជាខ្លាំង។ ស្នាដៃរឿង ដែលនាងបានសម្ដែង និងទទួលបានការគាំទ្រឈានចូលមកដល់ការដណ្ដើមពានរង្វាន់លំដាប់អន្ដរជាតិមួយនេះគឺរឿង «Sri Ayodhaya» ដែលដើរតួជាតួបុស្បាប៉ាន់៕