(មេនឆេស្ទើ)៖ ក្លឹបបាល់ទាត់បិសាចក្រហម Manchester United របស់អង់គ្លេសបានប្រកាសពីការតែងតាំងលោក Ole Gunnar Solkjaer ជាគ្រូបង្វឹកពេញសិទ្ធិជាផ្លូវការហើយ ដោយផ្តល់កិច្ចសន្យារយៈពេល ៣ឆ្នាំ ពោលគឺនឹងផុតកំណត់ដល់ឆ្នាំ២០២២។

តាមរយៈសារព័ត៌មាន BBC បានចេញផ្សាយថា បុរសសញ្ជាតិន័រវេស វ័យ៤៥ឆ្នាំ Solkjaer បានជួយសង្រ្គោះអតីតក្រុមជើងឯក Premier League ច្រើនជាងគេមួយនេះ មានភាពរីកចម្រើន និងឡើងគួរឲ្យកត់ សម្គាល់ បន្ទាប់ពីត្រូវបានតែងតាំងដឹកនាំបណ្តោះអាសន្នកាលចុងឆ្នាំ២០១៨ ជំនួសកៅអីគ្រូបង្វឹក Jose Mourinho ដែលត្រូវបានបណ្តេញចេញ។

Solskjaer ជាគ្រូបង្វឹកទី១ ដែលបានដឹកនាំ Man Utd ឈ្នះ៦ប្រកួតជាប់ៗគ្នាក្នុងលីគ បំបែកកំណត់ត្រាចាស់របស់លោក Sir Matt Busby ថែមទៀតផង និងជាពិសេសថែមទៀតនោះ បានដឹកនាំ Man Utd វាយបកឈ្នះម្ចាស់ផ្ទះ Paris Saint-Germain ៣-១ ក្នុងជើងទី២ ដ៏គួរឲ្យភ្ញាក់ផ្អើលបំផុត ដូចកាលធ្វើបាន Man Utd វាយបកឈ្នះម្ចាស់ផ្ទះ Bayern Munich ចុងម៉ោង ដើម្បីឈ្នះបានរង្វាន់ធំ UEFA Champions League កាលឆ្នាំ១៩៩៩ ក្នុងនាមជាកីឡាករ៕