(ភ្នំពេញ)៖ ធ្មេចបើកៗ កម្មវិធីប្រកួតសម្រស់ និងសមត្ថភាពរបស់ប្អូនៗ យុវជន-យុវនារី មានឈ្មោះថា «FRESHIE Girls & Boys» បានឈានដល់ជំនាន់ទី១៨ទៅហើយ បន្ទាប់ពីកម្មវិធីនេះ បានប្រព្រឹត្តិទៅអស់រយៈពេល១៧ឆ្នាំ កន្លងមក ដោយទទួលបានការគាំទ្រច្រើន និងបានក្លាយជាមាគ៌ាមួយ ពាំនាំយុវវ័យឲ្យក្លាយជាតារាសម្ដែង តារាចម្រៀង ពិធីករ ពិធីការិនី សមតាមបំណងរបស់ពួកគេរៀងៗខ្លួន លើវិថីសិល្បៈ។

ជាការពិត ក្រោមការគ្រប់គ្រង និងដឹកនាំ ដោយលោក ប៊ុនកើដ អាំងអាំនួយសិរិ អគ្គនាយកក្រុមហ៊ុន BKA ENTERTAINMENT និងជាម្ចាស់គម្រោងនៃកម្មវិធីប្រកួត FRESHIE Girls & Boys, កម្មវិធី ប្រកួត KHMER SUPER MODEL , កម្មវិធីប្រកួត MISTER CAMBODIA , កម្មវិធី ប្រកួត MISS GRAND CAMBODIA ព្រមទាំងកម្មវិធីប្រកួតជាច្រើនទៀត ដែលជាថ្នាលបណ្តុះនូវពន្លកយុវជន យុវតីកម្ពុជា ដែលមានទេពកោសល្យសមត្ថភាពផ្នែកសិល្បៈ ជាថាមពលនៃកម្ពុជា ដើម្បីចូលរួមបន្តនូវការអភិវឌ្ឍសង្គមសិល្បៈកម្ពុជា។

លោក ប៊ុនកើដ បានថ្លែងថា នៅគ្រប់កម្មវិធីប្រកួតនៃក្រុមហ៊ុន BKA ENTERTAINMENT បានបញ្ជូននូវសំណើដើម្បីស្នើសុំចំពោះថ្នាក់ដឹកនាំ គឺក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ផ្តល់នូវអាជ្ញាប័ណ្ណ ក៏ដូចការអភិបាល មើលការខុសត្រូវ ចង្អុល បង្ហាញ ជាទីប្រឹក្សា ផ្តល់នូវសាស្រ្តាចារ្យជំនាញហ្វឹកហាត់ ផ្ទេរនូវចំណេះដឹងផ្នែកសិល្បៈខ្មែរសម្រាប់បេក្ខជន បេក្ខនារីនៅគ្រប់ កម្មវិធី ប្រកួតនៃក្រុមហ៊ុនរៀងរាល់ឆ្នាំ។ យើង សូមថ្លែងអំណរគុណជាពន្លឹកចំពោះការយក ចិត្តទុកដាក់ ពីសំណាក់ថ្នាក់ ដឹកនាំផ្តល់ការអនុញ្ញាត ដើម្បី ជាថ្នាលមួយ ជាមាគ៌ាក្នុងការចម្លងក្តី ស្រមៃនៃ យុវជន យុវតីខ្មែរបានសម្រេចនូវ គោលដៅ ក៏ដូចជាបំណងប្រាថ្នារបស់ពួកគេ ចំពោះសង្គមសិល្បៈកម្ពុជា ក្លាយជាសិល្បករ សិល្បការិនីដ៏មាន គុណភាពមួយរូបផងដែរ។

កម្មវិធីប្រកួតបានចាប់ផ្តើមដំណើរការ ដោយប្រកាសទទួលពាក្យពី សំណាក់យុវជន យុវតីខ្មែរគ្រប់ៗ រូប តាម រយៈបណ្តាញទំនាក់ទំនង Fan Page Facebook.com/ FreshieCambodia, ដែលសរុបចំនួនជាង ៣,០០០ នាក់ ដោយការដាក់ពាក្យទូទាំងប្រទេស តាមរយៈបណ្តាញ ទំនាក់ទំនង Fan Page Facebook.មានចំនួនកើន ឡើងគួរអោយគត់សំគាល់។ កម្មវិធី ប្រកួត FRESHIE Girls & Boys ទទួលបាននូវ ជោគជ័យជា លំដាប់ពីមួយឆ្នាំ ទៅមួយឆ្នាំរហូតបាន គ្រងស្ថិតិយូរជាងគេក្នុងប្រទេសកម្ពុជា ក៏អាស្រ័យដោយមានការគាំទ្រ ពីសំណាក់ មាតាបិតា អាណាព្យាបាល យុវជនយុវតីខ្មែរ និងទស្សនិកជន គ្រប់ៗរូប។

លើសពីនេះទៅទៀត គឺការចូលរួមផ្តល់នូវការ ឧបត្ថម្ភ និងគាំទ្រកម្មវិធីពីសំណាក់ក្រុមហ៊ុនទាំងឡាយ រួបរួមគ្នាក្នុង ការបណ្តុះបណ្តាល ផ្តល់ឱកាស ជាវេទិកា កិតិ្តយសដើម្បី ឲ្យប្អូនៗ យុវជន យុវតីខ្មែរ បានបញ្ចេញនូវ សមត្ថភាព ទេពកោសល្យធម្មជាតិ ភាពអង់អាច ក្លាហាន ការហ៊ានសម្តែងជាដើម ដើម្បី ចូលរួមក្នុងកម្មវិធីប្រកួត ប្រជែងនេះ និងបន្តវេនលើកតម្កើងសិល្បៈ វប្បធម៌ខ្មែរ ក៏ដូចជាការផ្លាស់ប្តូរនូវបទពិសោធន៍ ទទួលបាននូវចំណេះដឹងបន្ថែម ស្វែងរកនូវមិត្តភាពថ្មី ព្រមទាំងប្រើប្រាស់ពេលវេលាទំនេរ ពីការសិក្សាងាកមករកសិល្បៈ ប្រសើរជាងងាក ទៅរកអំពើមិនគប្បី អបាយមុខគ្រប់ប្រភេទ និងគ្រឿងញៀនជាដើម។

កម្មវិធីប្រកួតនឹងចាប់ផ្តើមផ្សាយផ្ទាល់ តាមរយៈស្ថានីយទូរទស្សន៍ MyTV នូវកម្មវិធីដំបូងរបស់ខ្លួន ឬកម្មវិធីប្រកួតវគ្គសប្តាហ៍ទី១ នាថ្ងៃ ព្រហស្បត្តិ៍ ទី២៨ ខែមីនាខាងមុខ វេលាម៉ោង៦យប់ និងមានការ ផ្សាយផ្ទាល់នៅរៀងរាល់ថ្ងៃព្រហស្បត្តិ៍ បន្តបន្ទាប់ រហូតដល់ កម្មវិធីប្រកួតផ្តាច់ព្រ័ត្រ នាថ្ងៃទី ០៩ ខែឧសភា ខាងមុខ ចាប់ពីម៉ោង៥:៣០នាទី ល្ងាចតទៅ នៅស្ទូឌីយ៉ូប្រគំតន្រ្តីស្ថានីយទូរទស្សន៍ MyTV។

សូមបញ្ជាក់ថា ក្នុងឆ្នាំ ២០១៩ នេះជាថ្មីម្តងទៀត ដែលលោកប៊ុនគើដ បានរៀបចំឲ្យប្អូនៗ FRESHIE Girls ចំនួន១០រូប និង FRESHIE Boys ចំនួន១០រូបចុងក្រោយនៃកម្មវិធីប្រកួត ដែលបានឆ្លងផុតវគ្គប្រកួតជម្រុះប្រចាំសប្តាហ៍ បានធ្វើដំណើរទស្សនកិច្ចសិក្សានៅប្រទេសថៃ និងទស្សនកិច្ចតំបន់ទេសចរណ៍ VENEZIA HUAHIN CHAAM ផងដែរ រយៈពេលសរុបចំនួន៥ថ្ងៃ ។ ក្នុងឆ្នាំនេះដូចបណ្តា ឆ្នាំកន្លងទៅ កម្មវិធីប្រកួតទទួលនូវ ការឧបត្ថម្ភ ពីសំណាក់ -ផលិតផលចំណីអាហារ C.P , ក្រុមហ៊ុន PTT Cambodia, ទឹកដោះគោ DUTCH Mill, ស្ករគ្រាប់ PARRY, មជ្ឈមណ្ឌលកែសម្ផស្ស កុងជូ ខេមបូឌា, ម៉ូតូ YAMAHA MIO ថ្មី ,ផលិតផល SCACARE, ហាង CAFÉ AMAZON, ហាងទំនិញ JIFFY និងសហការឧបត្ថម្ភវិធី ដោយ The VENEZIA HUA HIN – CHA AM, សម្លៀកបំពាក់ម៉ាក ZEIN, សម្លៀកបំពាក់ម៉ាក haas៕