(អាំស្ទើដាំ)៖ ក្រុមបាល់ទាត់ឥន្រ្ទីដែកអាល្លឺម៉ង់ បានលើកទ័ពទៅស៊ីហូឡង់ដល់ក្នុងផ្ទះក្នុងជ័យជម្នះ ៣-២ យប់មិញនេះក្នុងវគ្គសន្សំពិន្ទុនៃពូល C វគ្គជម្រុះពានរង្វាន់ជើងឯកប្រចាំទ្វីបអឺរ៉ុប UEFA Euro 2020 ដែលជា៣ពិន្ទុដំបូងផងដែរសម្រាប់ក្រុមរបស់លោក Joachim Low។

កីឡាករ Nico Schulz ជាអ្នករកបានគ្រាប់ជ័យជម្នះនៅនាទី៩០ ដែលជាគ្រាប់ដំបូងរបស់គេផងដែរក្នុងការបង្ហាញខ្លួន ឲ្យអតីតក្រុមជើងឯក UEFA Euro ៣សម័យកាលអាល្លឺម៉ង់ ចំនួន១៤ប្រកួតមកនេះ បន្ទាប់ពីក្រុមទាំងពីរលេងស្មើគ្នា ២-២ តាំងពីនាទី៦៣ មក ក្នុងខណៈមិត្តរួមក្រុម Leroy Sane និង Gnabry រកបានម្នាក់១គ្រាប់នៅវគ្គទី២ មុនពេល De Ligt និង Depay រកបានគ្រាប់តាមស្មើឲ្យម្ចាស់ផ្ទះហូឡង់វិញក្នុងវគ្គទី២។

នេះជាការសងសឹកហូឡង់បានសម្រេចវិញផងដែរ បន្ទាប់ពីអាល្លឺម៉ង់បានចាញ់ហូឡង់ និងជ្រុះចេញពីពានរង្វាន់ National League ក្នុងជុំផ្តាច់ព្រ័ត្រកាលខែវិច្ឆិកា ឆ្នាំ២០១៨ ខណៈអតីតម្ចាស់ជើងឯក World Cup ៤សម័យកាល មួយនេះទើបតែលេងស្មើ ១-១ ទល់នឹងក្រុមភ្ញៀវសែប៊ី ក្នុងមិត្តភាពអន្តរជាតិកាលពីចុងសប្តាហ៍មុនដែរ៕