(នូវែលសេឡង់)៖ ការស្មឹងស្មាធអធិដ្ឋាន រយៈពេល២ នាទី ត្រូវបានធ្វើឡើងក្នុងរយៈពេលមួយសប្ដាហ៍ ចាប់ពីពេលដែលជនរងគ្រោះចំនួន ៥០នាក់ ត្រូវបានស្លាប់យ៉ាងអណោចអធម ដោយសារតែការបាញ់ប្រហារនៅវិហារអ៊ីស្លាម ពីរកន្លែងខុសគ្នា នៅក្នុងទីក្រុង Christchurch ប្រទេសនូវែលសេឡង់ កាលពីថ្ងៃទី២២ ខែមិនា ឆ្នាំ២០១៩ កន្លងទៅ។

នូវែលសេឡង់ក៏បានផ្សព្វផ្សាយនៅតាមកញ្ចក់ទូរទស្សន៍ ដើម្បីឲ្យអ្នកកាន់សាសនាអ៊ីស្លាមចូលរួមឧទ្ទិសដល់ជនរងគ្រោះ ដែលបានស្លាប់នៅក្នុងហេតុការណ៍ខាងលើ។ ទីក្រុង Auckland ទីក្រុង Wellington និង ទីក្រុងដទៃទៀត នៅក្នុងប្រទេស បានធ្វើការស្មឹងស្មាធអធិដ្ឋាននៅទីសាធារណៈ។

មនុស្សរាប់ពាន់នាក់បានចូលរួមកាន់ទុក្ខ ខណៈដែលមានស្រ្ដីមិនមែនកាន់សាសនាម៉ូស្លីម ក៏បានចូលរួមកាន់ទុក្ខ ដោយពាក់ក្រមារុំនៅលើក្បាល ដើម្បីបង្ហាញពីសាមគ្គីភាពរបស់ពួកគេ។ នាយករដ្ឋមន្ត្រី លោក ហ្សានដា អារ៉េន ក៏បានចូលរួមជាមួយអ្នកកាន់ទុក្ខ អធិដ្ឋានដល់ជនរងគ្រោះផងដែរ៕