(កូរ៉េ)៖ បន្ទាប់ពី Jung Joon Young បាន Reset ទូរស័ព្ទរបស់ខ្លួនឡើងវិញ ធ្វើឲ្យប៉ូលីសចាប់ផ្តើមសង្ស័យថា តារាប្រុសវ័យ ៣០ឆ្នាំរូបនេះ កំពុងព្យាយាមបំផ្លាញភស្តុតាងនៅក្នុងទូរស័ព្ទដៃរបស់ខ្លួន។ ប្រហែលជាម៉ោង ១និង៣០នាទីរសៀល ថ្ងៃទី២២ ខែមីនា Jung បានចូលរួមក្នុងការស៊ើបអង្កេតនៅឯភ្នាក់ងារប៉ូលីសក្រុងសេអ៊ូល ដែលការស៊ើបអង្កេតនេះមានរយៈពេល ៩ម៉ោង ហើយ Jung បានចាកចេញពីអគារនៅម៉ោង ១០និង២៧នាទីយប់។

Jung Joon Young បានបង្ហាញអារម្មណ៍ខុសធ្ងន់ធ្ងរ និងសុំទោសជនរងគ្រោះ បន្ទាប់ពីក្រុមអ្នកសារព័ត៌មានចោទសួរចំពោះសកម្មភាព ដែលលោកបានប្រព្រឹត្តកន្លងមក។ ប៉ូលីសបានឲ្យដឹងថា ពួកគេបានរកឃើញការប៉ុនប៉ងបំផ្លាញភស្តុតាងនៅក្នុងទូរស័ព្ទមួយ ក្នុងចំណោមទូរស័ព្ទចំនួនបី ដែល Jung បានប្រើ គឺទូរស័ព្ទនោះត្រូវបាន Reset ឡើងវិញ ដែលមានន័យថា អ្វីៗនៅក្នុងទូរស័ព្ទត្រូវបានលុបចោលអស់។

ប៉ូលីសមិនអាចរកទិន្នន័យឡើងវិញ នៅក្នុងឧបករណ៍ផ្ទុកនៃទូរស័ព្ទរបស់តារាប្រុសរូបនេះបានទេ ប៉ុន្តែទោះជាយ៉ាងណាពួកគេកំពុងបន្តការស៊ើបអង្កេតលើករណីនេះ៕